Tuesday, May 14, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

នៅព្រឹកនេះសមត្ថកិច្ចខណ្ឌមានជ័យបានបញ្ជូនខ្លួនជនសង្ស័យពាក់ពន្ធល្បែងស៊ីសងទៅតុលាការ ក្នុងនោះមាន៤នាក់ជាអ្នកកាសែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនក្រុមជនសង្ស័យទៅតុលាការហើយ ក្រោយពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ ករណីលេងល្បែងស៊ីសង ជល់មាន់ និងអាប៉ោង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងដីឡូដ៍ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ។

ជនសង្ស័យទាំង៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖
ទី១-ឈ្មោះ ទិត វិចិត្រ អាយុ៣៨ឆ្នាំ ទីលំនៅផ្ទះលេខ៤៦៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរបុគ្គលិកក្រុមហ៊ុន។
ទី២- ឈ្មោះ ឡុង តារ៉ា អាយុ៣៧ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរជាងកញ្ចក់។
ទី៣- ឈ្មោះ គឹម ង៉ែតសុពល អាយុ៦២ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ។
ទី៤- ឈ្មោះ ហូ ផល អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរបុគ្គលិកក្រុមហ៊ុន។
ទី៥- ជនសង្ស័យឈ្មោះ សឿន សុង អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បី។
ទី៦-ឈ្មោះ មោក យ៉េន អាយុ៣៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែត ពិភពថ្មីព័ត៌មាន។
ទី៧- ឈ្មោះ ឈួន រ៉ាឈូ អាយុ៥៣ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែត វីរៈសែនជ័យ។
ទី៨- ឈ្មោះ គ្រង រដ្ឋា អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរអ្នកកាសែត សង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ។
និងទី៩- ឈ្មោះ គឹម សាវិត អាយុ២៩ឆ្នាំ ទីលំនៅឃុំសាម៉លជ្រុំ ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរអ្នកកាសែតអំណាចខ្មែរ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖
-សត្វមាន់ (មានជល់)ចំនួន០៣ក្បាល
-សម្ភារៈលេងអាប៉ោង១ឈុត
-កម្រាលសម្រាប់ចាក់អាប៉ោងចំនួន០១ផ្ទាំង
-ជញ្ជីងថ្លឹងចំនួន០១
-កៅអីជ័រចំនួន០៩
-នាមប័ណ្ណមួយចំនួន
-ខ្នាយដែកចំនួន០២ដើម
-ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង
-លុយខ្មែរចំនួន៨៧០០០០រៀល (ប៉ែនសិបប្រាំពីរម៉ឺនរៀល) និង ម៉ូតូចំនួន០៤គ្រឿង៖ ម៉ាកវ៉េវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ សារព័ត៍មាន 1K 8989 , ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I 1656 , ម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CE 6959 , ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-1080 ៕