Thursday, April 25, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

អ្នកបើកបររថយន្តសាំយ៉ុងបើកបញ្ច្រាសមិនគោរពច្បាប់ចរាចរណ៍ ដល់ពេលបុកគេ បើកគេចខ្លួនបាត់

ភ្នំពេញ៖ អ្នកបានឃើញហេតុការណ៍បានសំដែងការហួសចិត្តជាខ្លាំងចំពោះរថយន្តសាំយ៉ុងមួយគ្រឿង បើកបញ្ច្រាសទិសប៉ះជាមួយម៉ូតូ ហើយបើកគេចបាត់មិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនសោះ ។

គ្រោះថ្នាក់ខាងលើបានបណ្តាលអោយអ្នកបើកម៉ូតូជាបុរសរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ហេតុនេះបង្កឡើងនៅបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៧:១៥នាទីព្រឹក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មានដែលទទួលបាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៧ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ខៀវ មិនចាំស្លាកលេខ បើកបញ្រ្ចាសទិស ក៏បុកជាមួយម៉ូតូយ៉ាងពេញទំហឹង បានបណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបើកគេចបាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបន្ទាន់ ៧១១ មកជួយសង្គ្រោះបឋម ហើយបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុម:៕

ចែករំលែកអត្ថបទ