Thursday, April 25, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

ភ្ញាក់ផ្អើល​ អាងទឹកសិប្បនិម្មិតមួយដាច់ខ្សែ​រសាត់qទៅទើរជាប់​ គល់ស្ពានកោះប៉ែន

កំពង់ចាម៖ យោងតាមប្រភព​ ហ្វេសប៊ុកផេក​របស់រដ្ឋបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩​ មានហេតុការភ្ញាក់ផ្អើល​ កើតឡើងដែលអាងហែលទឹកសិប្បនិម្មិតមួយបានដាច់ខ្សែរសាត់តាមទឹក ទៅទើរជាប់នៅនិងគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់​សំបួរមាស ក្រុង​ និងខេត្តកំពង់ចាម ។

ប្រភពបន្តថា​ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ​គណៈអភិបាលខេត្តកំពង់ចាម បានដឹក​នាំកម្លាំងអន្តរាគមន៍ ដើម្បីអូសផែអាងទឹកនោះ ចេញពីតំបន់កើតហេតុ​ជៀសវាង​ការ​បង្កនូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ផ្សេងៗ​ ដោយកម្លាំងអន្តរាគមន៍និងត្រូវប្រើសាឡង់ចំនួន២គ្រឿង ដើម្បីអូសយកអាងទឹកនោះចេញ​ ។

ប្រភពបានបញ្ជាក់ថា៖​ អាងទឹកសិប្បនិម្មិតខាង​លើនេះមានទំហំ៦០ម៉ែត្រគុណនឹងទទឹង​២២ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ហើយបាន​ដាច់​ដោយសារកម្លាំងទឹកហូរបុក ៕

ចែករំលែកអត្ថបទ