Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

លោក ហេង វណ្ណារ៉ា នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀនដែលបា ញ់រះលើផ្ទះពលរដ្ឋជាង ១០គ្រាប់ ត្រូវបញ្ជូនខ្លួនទៅតុលាការហើយ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​សែនសុខ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា ដែលជានាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤) ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី បាញ់រះលើផ្ទះពលរដ្ឋជាង១០គ្រាន់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សូមជម្រាបថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បាញ់បោះបង្កឡើងដោយជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា បានកើតឡើង នៅវេលាម៉ោង ម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ជនសង្ស័យ ត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង ។ បន្តិចក្រោយមក ជនសង្ស័យ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរង គ្រោះចំនួន ១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ៕