Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!បុរសម្នាក់ជិតដល់ថ្ងៃចូលរោងការជួបគ្រោះ​ថ្នាក់ចរាចរណ៍ស្លាប់ចោលគួរដណ្ដឹង

ភ្នំពេញ៖ គួរឲ្យសង្វេកណាស់​ នារីវ័យក្មេងម្នាក់យំសោក​អោប​សពគូរដណ្ដឹងរបស់ខ្លួនដែលគ្រោះថ្នាក់ចរាចរណ៍​ស្លាប់​៖​ ហេតុការណ៍គួរឲ្យរន្ធត់ចិត្ត​នេះបានកើតឡើងកាល​ពីវេលាម៉ោង០១និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០​ខែធ្នូឆ្នាំ២០១៨​ នៅចំណុចក្បែស្ពានដែកចំការដូង​ ផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូបុក្តាតោ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។​ មានគូរដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ឌុបមិត្តភ័ក្ត្រម្នាក់ទៀត​ ពីក្រោយធ្វើដំណើរតាមបណ្ដោយ​ផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈ​មក​ដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉ក​បណ្ដាលឲ្យដួលម៉ូតូ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមកពីក្រោយបានកិនចំក្បាលជនរងគ្រោះបែកធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ ចំណែកមិត្តភ័ក្ត្រម្នាក់​ទៀតអង្គុយខាងក្រោយសន្លប់មួយសន្ទុះទើបដឹងខ្លួន។ ដោយឡែកម៉ូតូរឺម៉កនិងរថយន្តបន្ទាប់ពីកើតហេតុបាននាំគ្នា​បើករត់បាត់ស្រមោលអស់​ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារប្រគល់ឲ្យវិញ​ និងបានធ្វើកំណត់ហេតុ​ប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕