Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិថៃនិងក្មេងប្រុសម្នាក់….

ភ្នំពេញ៖ ស្ត្រីជនជាតិថៃម្នាក់រួមនិងក្មេងប្រុសត្រូវបានកម្លាំង សមត្ថិច្ចធ្វើការឃាត់ខ្លួនក្រោយពេលឆែកឆេររកថ្នាំញៀនជាង៤គីឡូនៅក្នុងអាវរងា
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៣ខែមិថុនា ឆ្នាំ២០១៨ នៅប្រលានយន្តហោះអន្តរជាតិភ្នំ ពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាជនសង្ស័យជនជាតិថៃ រួមជាមួយនិងក្មេងប្រុសម្នាក់ដែលឃាត់ខ្លួនក្រោយឆែកឆេររកឃើញថ្នាំញៀនជាង៤គីឡូនោះគឺគេបានធ្វើដំណើរតាមជើងយន្តហោះជប៉ុនមកភ្នំពេញ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានសួរនាំនិងឆែកឆេរនៅលើខ្លួនបាន ប្រទះឃើញថ្នាំញៀនលាក់នៅក្នុងអាវរងាររបស់នាងក៏ធ្វើការឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញធ្វើការ សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ ការបន្តតាមនិតិវិធី ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕