Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅកាសុីណូឡាក់គី​ឃាត់ខ្លួនមនុស្សប្រុសស្រី១៥៥​នាក់​ដកហូតថ្នាំញៀនមួយចំនួន

បន្ទាយមានជ័យ៖​ កម្លាំង​នគរបាលប្រឆាំងបទ​ល្មើសគ្រឿងញៀនខេត្ត​ បន្ទាយមានជ័យ​ សហការ​ជាមួយ​ កម្លាំង​អធិការរដ្ឋាន​នគរ​បាលក្រុង​ប៉ោយប៉ែត​ ឆ្មក់បង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងទូហ្គេម​បាញ់ត្រី​ មួយកន្លែងនៅចំណុចជាប់កាស៊ីណូឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។
-​ កិច្ចប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩​ ។

សមត្ថកិច្ចបានអោយដឹងថា​ ក្នុងប្រតិបត្តិការ​បង្រ្កាបខាងលេី ដឹកនាំកម្លាំងដោយលោក​វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋាន
នគរបាលក្រុងប៉ោយប៉ែត​ សហការជាមួយ
នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បន្ទាយ​មាន​ និងមាន​ការសម្របសម្រួលពីលោកព្រះរាជអាជ្ញារ មាស ចន្ទ័ពិសិដ្ឋ ដោយបានឃាត់ខ្លួនជន​សង្ស័យចំនួន១៥៥នាក់​ដកហូត​វត្ថុតាង​ ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រមពណ៌សចំនួន០៥ថង់ម្សៅម៉ត់ចំនួន​០១ថងតូច ទូបាញ់ត្រី០៨គ្រឿង ស្លុតហ្គេម១៤​គ្រឿងថ្នាំគ្រវី០១គ្រាប់ ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង១៤៤មានសារធាតុញៀនទាំងអស់។

បច្ចុប្បន្ន​ ក្រុមជនសង្ស័យទាំងអស់រួមទាំងវត្ថុ​តាង​ ត្រូវបានសមត្ថកិច្ច​ កសាងសាងសំណុំរឿង​ចាត់ការតាមច្បាប់​ ៕

ចែករំលែកអត្ថបទ