Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ជិះម៉ូតូលឿនដូចហោះជ្រុលបុកគល់ស្ពានស្ទឹងមានជ័យ រួចផ្លោងទៅបុកបង្គោលភ្លើងដាច់ជើងម្ខាង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូMSXបោះពួយលឿនដូចហោះមិនបានប្រុងប្រយត្ន័ជ្រុលទៅបុកគល់ស្ពានស្ទឹងមានជ័យ រួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងចេញពីគ្នារបួសធ្ងន់​ ។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង​២និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី២ខែមិនាឆ្នាំ២០១៩ នៅ​តាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ​ ជិះម៉ូតូម៉ាកMSXពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1GO-5418 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកគល់ស្ពានពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះនោះផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕

ចែករំលែកអត្ថបទ