Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

សន្និបាត​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​៣​ និងការពិនិត្យ​បញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៩

ខេត្តសៀមរាប៖ ថ្ងៃ​ពុធ​ ២រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំធំ​ រដ្ឋបាលខេត្ត​សៀមរាប​ មានរៀបចំសន្និបាត​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​៣​ និង​ការ​ពិនិត្យ​បញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងលោក​ នឹម​ វ៉ាន់សំ​ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ខេត្ត​(​PEC) និងមានការចូលរួមពី​ លោកមេបញ្ជាការ​យោធភូមិភាគទី៤​ លោកមេបញ្ជាការ​កងពលធំអន្តរាគមន៍លេខ២​លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ លោកមេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកប្រធាន​-អនុប្រធាន​មន្ទីរ​ អង្គភាព​ អភិបាល​ អភិបាលរង​ក្រុង​ ស្រុក​ លោកមេឃុំ​-ចៅសង្កាត់​ ស្មៀនឃុំ​-សង្កាត់​ និងអ្នកពាក់ព័ន្ធនានា​សរុបចំនួន​ ១៨៨នាក់​ ស្រី​២៨នាក់។

សូមរំលឹកថា​ ចាប់តាំងពី​ការបោះ​ឆ្នោត​ជាតិ​ ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​៣​ ឆ្នាំ​២០១៩​ នេះ​ កម្ពុជា​បានធ្វេីការបោះឆ្នោត​ ស្របតាម​គោលការណ៍​ នៃលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ទាំង​ការ​បោះឆ្នោត​ដោយផ្ទាល់​ និងមិនផ្ទាល់បានយ៉ាងទៀងទាត់​ ស្របតាម​រដ្ឋធម្មនុញ្ញ​ ច្បាប់បោះឆ្នោត​សរុបចំនួន​ ១៦ការបោះ​ឆ្នោត​រួចមកហេីយ។

ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ ការពិនិត្យ​បញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ គឺដេីម្បីធានាបាននូវ​ភាពត្រឹមត្រូវ​ សុក្រឹត​ មិនលំអៀង​ និងមានតម្លាភាព​ ក្នុងការបោះ​ឆ្នោត​ ក៏ដូចជាដេីម្បីសុខសន្តិភាព​ លទ្ធិប្រជាធិបតេយ្យ​ និងការអភិវឍ្ឍសង្គម​ ជានិច្ចជានិរន្តរ៍គណៈកម្មាធិការរៀប​ចំ​ការបោះ​ឆ្នោត​ជាតិ​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​-ខេត្ត​ បានខិតខំបំពេញការងារ​ តួនាទី​ ភារកិច្ច​ របស់ខ្លួន​ ដេីម្បីធានារក្សានូវសុខសន្តិភាព​ សុវត្ថិ​ភាព​ និងសណ្ដាប់ធ្នាប់​ ដល់គណបក្សនយោបាយ​ បេក្ខជន​ឈរឈ្មោះបោះឆ្នោត​ ប្រជាពលរដ្ឋ​ទូទៅ​ក្នុងការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ និងការពិនិត្យ​ ផ្ទៀងផ្ទាត់​ នូវព័ត៌មានដ៏សុក្រិត​ ត្រឹមត្រូវ​ និងប្រកបដោយការទទួលខុសត្រូវ និងធានាបាននូវសុខ​សុវត្ថិ​ភាព​គ្រប់ការិយាល័យបោះឆ្នោត​ ការាប់សន្លឹកឆ្នោត​ និងគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។

លោក​ អភិបាល​រងខេត្ត​ ក៏បានថ្លៃងអំណរគុណដល់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង​ លះបង់​កម្លាំង​កាយ​ចិត្ត​ ក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួនប្រកបដោយជោគជ័យ​ និងការទទួលខុសត្រូវខ្ពស់៕