Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

កក្រើកទៀតហើយលោកហ៊ូវ ជីវៃ និងឈ្មោះ​ នីកាចាញ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគីរី ដឹកយក​ទៅលក់ នៅប្រទេសវៀតណាម បានយ៉ាងរលួន

រតនគីរី៖​ យោងតាមសារព័ត៌មានពន្លឺ​ ជាតិ​ បាន​ សរសេរ​ អោយដឹងថា​ កក្រើកសារជាថ្មី​ម្ដងទៀតហើយ​ ក្បួនឡាន​ ដឹកជញ្ជួនឈើខុស​ច្បាប់​ឈ្មោះ​ ហូ​ ជី​ វៃ​ និងឈ្មោះ​ នីកា​ចាញ​ បាននាំគ្នាសម្រុកកាប់បំផ្លាញព្រៃឈើ​ ពីខេត្តរតនគីរីយកទៅលក់នៅប្រទេសវៀតណាម​ បានយ៉ាងរំភើយ​ !! ប្រភពបានលើក​ឡើងថា​ កាលប៉ុន្មានខែមុន លោកគឹម រស្មី​ អតីតមេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តរតនគីរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពីមន្រ្តីកងរាជអាវុធហត្ថមក ឃើញថា ខេត្តរតនគីរី បានស្ងប់ស្ងាត់ឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់មួយរយៈពេលខ្លី តែឥឡូវមិនទាន់បានប៉ុន្មានខែផង នៅយប់ថ្ងៃទី​១៣ មិថុនា ឆ្នាំ២០១៩ ថ្មីៗនេះនាក់ភូមិនៅខេត្តរតនគីរីបាននាំគ្នានិយាយថាពិតជាមានការ​ចរចាគ្នាមែននាំរថយន្តដឹកជញ្ជូនឈើខុសច្បាប់ ចាប់ពី៥០ឡើង ទៅ៧០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូងមាស ដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋមិនហ៊ានធ្វើការបង្រ្កាបទាល់តែ​សោះ។

ប្រភពច្បាស់ការពីពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបាននាំគ្នាបង្ហើបមកប្រាប់អ្នកសារព័ត៌យើងអោយបានដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ ហ៊ូវ ជីវៃ និងឈ្មោះ នីកាចាញ ត្រូវបានដំណើរការបានយ៉ាង​រលូន ប្រហែលជាចៅ វាយខេត្ត ឬសមត្ថកិច្ចពាក់ពន្ឋ័ បើកដៃឲ្យក្រុមឈ្មួញរកសុីដឹក​ជញ្ជូនឈើខុសច្បាប់ ចេញតាមផ្លូវអណ្តូង​មាសយកទៅលក់នៅឯប្រទេសវៀតណាមបានយ៉ាងស្រួល ឬ​ មួយជាឆ្នាំបាយរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋ័បានជាមិនហ៊ានធ្វើការបង្រ្កាបបើចឹងមែននោះពិតជា ហិនហោចអស់ហើយធនធានធម្មជាតិនៅខេត្តរតនគីរី។

ចែករំលែកអត្ថបទ