Thursday, April 18, 2024
Latest:
ព័ត៌មាន​ជាតិ

រថយន្តដឹកខ្សាច់​ចុះចំណោត​ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ​ បណ្តាលឲ្យស្លាប់​តៃកុងរថយន្ត​ក្រោមគំនរដី

ខេត្តកោះកុង៖ រថយន្តដឹកដីមួយគ្រឿងដាច់ហ្វាំងខណៈពេលដែលកំពុងចុះចំណោត បណ្តាលអោយរថយន្តក្រឡាប់ចាក់ដីចោលសង្កត់លើអ្នកបើកបរស្លាប់ក្រោមគំនរដី ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ ហេតុការណ៍រន្ធត់នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២:០៥នាទីរសៀល​ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុមានរថយន្តដឹក១គ្រឿងម៉ាក (Hyundai) ពណ៌ខៀវ គ្មានស្លាកលេខ​ ដឹកខ្សាច់ ក្នុងទិសដៅពីស្រុកស្រែអំបិល​ មកទីរួមខេត្តកោះកុង នៅពេលធ្វេីដំណេីរ​ មកដល់​ចំណុចកេីតហេតុខាងលេី​ ពេលចុះចំណោត ដាច់ហ្វ្រាំង​ បានក្រឡាប់​ធ្លាក់ផ្លូវដោយខ្លួនឯង​ បណ្តាលអោយស្លាប់​ ១នាក់ និងរបួសធ្ងន់ ១​នាក់។

ចំណែកសមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្លាប់កប់ក្នុងដី និងថ្ម​ នៅពីខាងមុខរថយន្ត ចំណែកឯអ្នករួមដំណេីរ​ ១នាក់ទៀត រងរបួសធ្ងន់​ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

បច្ចុប្បន្ន​ សាកសពជនរងគ្រោះ​ កម្លាំងជំនាញបានប្រគល់ជូនភរិយាសព យកទៅធ្វើបុណ្យតាមប្រពៃណី។

ចែករំលែកអត្ថបទ