សន្តិសុខ​សង្គម

សាហាវមែន!! បុរសម្នាក់សង្ស័យមន្ត្រីស័ក​៤កន្លះ បើករថយន្តបញ្ច្រាស់ទិសចរាចរណ៍​បុករះមូតូ៤គ្រឿងម៉ូតូកង់បីឥណ្ឌាមួយរបួសធ្ងន់៤នាក់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជាមន្ត្រីអាវុធហត្ថសក្ត័៤កន្លះលើផ្ទៃប្រទេសស្រវឹងស្រា​ បើក​រថយន្តស៊េរីទំនើបម៉ាកឡិចសុីស470មួយគ្រឿងបញ្ច្រាស់ទិសចរាចរណ៍​ ហើយបុករះ​ម៉ូតូ៤គ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួុយគ្រឿងថែមទៀត​ ខណះឈប់រងចាំភ្លើងស្តុប​បណ្តាលរងរបួសធ្ងន់បុរស៤នាក់។ត្រូវបានសមត្ថកិច្ចធ្វើកាឃាត់ខ្លួនអ្នកបើកបរបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាភ្លាមៗ។
-ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី​១៣ខែមិថុនាឆ្នាំ២០១៩ នៅចំណុចស្តុបក្តាន់​ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់​មិត្តភាព ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេរថយន្តមួយគ្រឿងម៉ាកឡិចសុីសLX-470ពណ៌ខ្មៅពាក់​ ស្លាកលេខភ្នំពេញ 2K-1668​ បើកបរដោយ​បុរសម្នាក់សង្ស័យ​ស្រវឹងស្រាធ្វើដំណើរទិសដៅពីកើតទៅលិច​ខណៈមកដល់ចំណុចកើត​ ហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃចូល​មកផ្លូវម្ខាងទៀតបញ្ច្រាស់ទិសដៅចរាចរណ៍​បានជ្រុលបុករះម៉ូតូ៤គ្រឿងនិងម៉ូតូកង់បី​ឥណ្ឌា​មួយគ្រឿងទៀត​ ខណៈឈប់រងចាំភ្លើងស្តុប​ បញ្ច្រាស់ទិសដៅគ្នាបណ្តាលឲ្យ បុរស៤នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ​ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ​៧មករាភ្លាមៗ។​ បន្ទាប់មកគេឃើញនៅក្នុងរថយន្តបង្កមានឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានឈ្មោះ​ គង់ វាសនា មានឋាននៈសក្ត័វីរសេនីយ៍ទោល សក្ត័៤កន្លះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើ​ការ​វាស់វែងយករថយន្តនិងម៉ូតូនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះ​ស្រាយ​គ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ