Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្ដៅៗកូនស្រីតារាកំប្លែង នាយត្រដក់ ចងកសម្លាប់ខ្លួននៅមុននេះបន្ដិច

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​កូន​ស្រី​រូប​ស្រស់​សោភា​តារាកំប្លែងនាយ ត្រដក់ ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នៅ​មុន​នេះ​បន្ដិច ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​​ក្ដុកក្ដួល​និង​សោក​សង្រេង​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា​កូន​ស្រី​​របស់​ខ្លួន​គិត​ខ្លី​ដូច្នេះសោះ។

កូនស្រី​តារាកំប្លែង​ នាយត្រដក់​ បាន​ចង់​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​ទាំង​វ័យ​ក្មេង​ មិន​គួរ​ណា​ប្អូន​គិត​ខ្លី​ហើយ​ដាច់​ចិត្ត​ទៅ​ចោល​លោក ពូ ត្រដក់ ដូច្នេះ​សោះ។ សូម​ឲ្យ​ព្រលឹង​ប្អូន​ទៅ​កាន់​សុគតិភព”។

កូន​ស្រី​តារាកំប្លែង​នាយ ត្រដក់ ដែល​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ ២០២០ នេះ​មាន​ឈ្មោះ វ៉ាន់ ដានីត អាយុ ៣២ឆ្នាំ រស់​នៅ​ភូមិ ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះ​ការ​ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នេះ​ដែរ​ មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ឡើយ​ព្រោះ​ក្រុម​គ្រួសារ​តារាកំប្លែង នាយ ត្រដក់ មិន​អាច​ទាក់​ទង​សុំការ​បកស្រាយ​បាន​ឡើយ សង្ឃឹម​ថា​ក្រុម​គ្រួសារ​លោក​នឹង​ចេញ​មុខ​បញ្ជាក់​ចំពោះ​មូលហេតុ​ដែល​កូន​ស្រី​សម្លាប់​ខ្លួន​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗនេះផងចុះ៕

ចែករំលែកអត្ថបទ