Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស!​! ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម​ ផុងលលា​ក្បាលធ្លាយខួរស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​និងកន្លែង​កើតហេតុ​ភ្លាម​ៗ​ ខណៈបុរស​រូបនោះ​បានជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​ មិនបាន​ប្រយត្ន័ជ្រុលទៅ​បុក​រថយន្ត​ដឹកហ្គា​របស់ក្រុមហ៊ុន​ តារា​ ធី​សុី​ហ្គាស​ ដែល​ ឈប់​ស្ងៀម​ ចំពីក្រោយ​ពេញទំហឹង​
​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង​១១និង​៥០នាទី​យប់ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ជិត​និង​ភោជនីដ្ឋាន​ 8888ផ្លូវ៥០ម៉ែត្រ​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។

សពជនរងគ្រោះ​ មានឈ្មោះ​ រិន​ កាមិត្ត​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​ កម្មករ​ សំណង់​ ស្នាក់នៅ​ ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ មានស្រុកកំណេីត​ ស្រុក​បាទី​ខេត្តតាកែវ​ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។ ដោយជិះម៉ូូតូ​ម៉ាក​ ឌ្រីមសង់​ សេរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1CR8373 ។
​ចំណែក​រថយន្ត​ ដឹក​ស៊ី​ទែន​ហ្គាស​ របស់ក្រុមហ៊ុន​ តារា​ធី​ស៊ី​ ហ្គាស​ ចំនុច​១​តោន​កន្លះ​ ម៉ាក​ ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាក​លេខ​ សៀមរាប​ 2A 7187បើកបរ​ ដោយ​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ ។

តាម​ប្រភព​ពត៌មាន​ ពីន្លែង​កើតហេតុ​ បានឲ្យដឹង​ថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ ដឹក​ស៊ី​ទែនហ្គាស​ របស់​ ក្រុមហ៊ុន​ តារា​ ធី​សុី​ ហ្គាស​ បានបើក​មកដល់​ ចំនុច​ខាងលើ​ ស្រាប់​តែ​ខូច​ ហើយ​ចតស្ងៀម​ ស្របពេល​ដែល បុរស​រងគ្រោះបាន​ជិះ​ម៉ូតូ​ ម៉ាក​ ហុងដា​ ឌ្រីម​សេរី​ ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​មកក្នុង​ទិសដៅ​ស្របគ្នា​ ហើយ​ផ្លូវ​ងងឹត​ ទើប​មើល​មិន​ឃើញ​ ក៍ជ្រុល​ទៅ​បុក​និង​រថយន្ត​ដែល​ឈប់​ស្ងៀម​ ពីក្រោយ​ពេញទំហឹង​ បណ្តាល​អោយ​បោក​ក្បាល​ ធ្លាយខួរស្លាប់​យ៉ាង​អនោច​អធម័​នៅនិងកន្លែង​កើត​ហេតុ​តែម្តង​ ។ ចំណែកអ្នកបើករថយន្ត​វិញ​ នៅពេល​ឃើញ​ហេតុការណ៍​បែបនេះ​ ក៍បាន​នាំគ្នា​រត់​គេច​ខ្លួន​បាត់​អស់​។ បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ់​ចរាចរណ៍​បានចុះ​ទៅកន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​​សព ព្រមទាំងមានសាច់ញាតិមកទ្រហោយំ​ផងដែរ​ ។

ក្រោយ​ពេលកើតហេតុ​ សពជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយក​ទៅ​ធ្វើ​បុណ្យ​ នៅ​ស្រុក​ខាង​ប្រពន្ធ​ ឯខេត្តតាកែវ​ ។ ចំនែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ់​ចរាចរណ៍​ក្រុង​ បានចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​នៅ​ពេល​ពេលក្រោយ​ ៕