Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនខណៈដែលជនសង្ស័យរូបនេះបានជិះតាមផ្លូវ ត្រូវកម្លាំងនគរបាលចុះ អនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកហើឆែកឆេររកឃើញថ្នាំញៀនមួយចំនួននៅនឹងខ្លួនជនសង្ស័យ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា​ម៉ោង​១០និង០០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើ​កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាប៉ាក នេះបើយោងតាមលោកវរៈសេនីយ៍ទោ គល់ យី ដែលជាអធិការខណ្ឌបានអោយដឹង។ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ស្រួរ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ជីបម៉ុង ភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ។
ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសំភារៈមានថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ , ម៉ូតូម៉ាក សេ១២៥ ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ស្លាកលេខកំពត 1K-9059 និងទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំងសុង(ចាស់)។ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ