Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន​!! ម្ចាស់ទីតាំងហ្គេមត្រីភូមិលូសង្កាត់​ស្វាយប៉ាក​និយាយអួតថា​ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវមិនហ៊ានចាប់ហ្គេមរបស់គេ​នោះទេ​

ភ្នំពេញ៖​ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីនៅភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌ​ ឫស្សីកែវ​ នៅតែ​បន្តបើកលេងទទួលក្រុមក្មេង​ទំនើងញៀនល្បែងបានយ៉ាងរលូន​ដដែល​គ្រាន់តែលុប​ យីហោ​ លេខ៣៤​ចេញ​ តែប៉ុណ្ណោះ​ បើទោះបីជា​ក្រុមអ្នកសារព័ត៌​មាន​ បានចេញផ្សាយ​ និង​រាយការណ៍ជួនអាជ្ញាធរ​មានសមត្ថកិច្ចខណ្ឌ​ឫស្សីកែវ​ យ៉ាងណាក៏​ដោយ​ ប៉ុន្តែ​ អាជ្ញាធរ​មានសមត្ថកិច្ច​ ហាក់មិនមានវិធានការទប់ស្កាត់​ឬ​ បង្ក្រាបឡើយ​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់​នៅក្បែទីតាំងបនល្បែងហ្គេមបាញ់ត្រីខាងបានប្រាប់ឲ្យដឹងថា​ ទីតាំងនៅម្ដុំនេះគឺប្រមូល​ផ្ដុំទៅដោយក្រុមក្មេងស្ទាវចេញចូលពពាក់​ ពពួន​ សង្ស័យផ្ដុំគ្នាប្រើប្រាស់នូវគ្រឿង​ញៀនទៀតផង​ ។ ប្រភពបន្តថា​ ជារាងរាល់​ថ្ងៃជាពិសេស​ ពេលយប់​ តែងតែ​ បង្កភាពអសន្តិសុខ​នៅក្នុងមូលដ្ឋានដែលគាត់រស់នៅ​ហើយ​ តែមិនដែលឃើញអាជ្ញាធរមានសមត្ថ​កិច្ចចុះមកបង្ក្រាបឡើយ​ ។

បើយោងតាមប្រភពច្បាស់ការណ៍ផ្សេងមួយ​ទៀតបានឲ្យ​ដឹងថា​ ម្ចាស់ទីតាំងបនល្បែងបាញ់ត្រី​ មួយនេះពិតជាខ្លាំង​ បាន​និយាយថា​ ខ្លួនមិនខ្លាចនិងអ្នកការសែតផ្សាយនោះទេ​ ចង់ផ្សាយអីផ្សាយទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មិនហ៊ានចាប់របស់គេនោះទេ​ ។ ប្រភពបន្តថា​ ម្ចាស់​ហ្គេមបាញ់ត្រី​ នេះបានអួត​ អាងថាគេ​និយាយ​ ត្រូវគ្នាអស់ហើយ​ ។

ប្រជាពលរដ្ឋរងចាំមើលតើ​ អាជ្ញាធរមានសមត្ថកិច្ច​ ខណ្ឌឫស្សីកែវ​ ហ៊ានបង្ក្រាបទីតាំងហ្គេមទាំងនោះដែរទេ​ ឬ​ ក៏មិនដូចម្ចាស់ហ្គេម​បានអះអាងមែន​ ៕

ចែករំលែកអត្ថបទ