Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បើក​រថយន្តស៊េរីទំនើបុកម៉ូតូប៉ើងដូចសំឡី​ របួសធ្ងន់២នាក់

ភ្នំពេញ៖ រថយន្តលុចស៊ីសសេីទំនើបមួយគ្រឿងបើកលឿងដូចហោះមិនប្រុងប្រយត្ន័ ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងប៉ើងជាងដប់ម៉ែត្រហើយម៉ូតូជាប់និងរថយន្តអូសរហូត​មកដល់ចំណុចស្ពានអាកាស៧កមរាបាន​បើក​ រយ៉ែថយក្រោយឲ្យម៉ូតូរបូតរួចបើកបន្តទៅមុខចតមុខផ្ទះធ្វើមិនដឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត​ ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២២២កែង​និង​ផ្លូវ៥៥ចំណុចX2 KTVក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ មុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសសេរីទំនើបNX200tពណ័សពាក់​ស្លាកលេខភ្នំពេញ 2BB-6444ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៥​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ​ លុះ​ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុក​ម៉ូតូឌ្រីម០១៩ពណ័ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HQ-9228 ជិះដោយបុរសនារី២​នាក់តាមបណ្ដោយផ្លូវ២២២ក្នុងទិសដៅពី​លិចទៅកើតចំពេញទំហឹងប៉ើងដូចក្រដាស​បណ្ដាលរងរបួសធ្ងន់ទាំងពីរនាក់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ហើយរថយន្តបង្កមិនបានឈប់ទទួល​ខុស​ត្រូវ​នោះទេព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខរថយន្តត្រូវបានប្រជាពរដ្ឋជិះម៉ូតូដេញតាមក្រោយស្រាប់មកដល់ចំណុចក្រោម​ស្ពាន៧មករាបានឈប់រូចរយ៉ែថយ​ក្រោយឲ្យម៉ូតូរបូតចេញរួចបើករត់បន្តទៀត​រហូតចូលក្នុងបុរីមួយកន្លែងជិតស្តុុបផ្សារដីហុយផ្ទះលេខ2Cផ្លូវបេតុងឈប់រថយន្តនៅមុខផ្ទះចូលសង្ងំធ្វើមិនដឹង។

ក្រោយកើតហេតុប្រជាពរដ្ឋបានរាយការ​ណ៍​ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញមកយករថយន្តបង្ករទៅការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕