Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

បង្ហាញមុខស្ត្រីសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀន២នាក់និងថ្នាំញៀនជាងប្រាំពីរគីឡូក្រាម

ភ្នំពេញ៖​មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នង​ការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧស​ភាឆ្នាំ២០១៩​បានធ្វើការបង្ហាញមុខនារីពីរ​នាក់​ ដែលជាជន សង្ស័យជូញដូរគ្រឿងញៀនដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ ឃាត់​ខ្លួនបានកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះនៅណុច ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់​ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីដែលជាជនសង្ស័យទាំងពីរនាក់រួមមាន៖​ ទី១-ឈ្មោះ ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរឥស្លាមអាយុ២៥ឆ្នាំទីលំនៅបច្ចុប្បន្ន ផ្ទះលេខ​ ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួល​សង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែឥស្លាមរមានទីលំនៅដូចគ្នា ។

លោកវរៈសេនីយ៍ឯក យិន បញ្ញារិទ្ធ បានឲ្យដឹងថា ក្រោយពីមាន បទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តីបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសហការពីប្រជាពលរដ្ឋផងនោះនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានស៊ើបអង្កេតអស់រយៈពេល មួយ ខែឈានដល់ធ្វើការឃាត់​ខ្លួនស្ត្រីពីរនាក់និងគ្រឿងញៀនជាងប្រាំពីរគីឡូក្រាមកាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩​កន្លងទៅថ្មីៗនេះនៅណុចផ្លូវ៩៣ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ។​ លោកវរៈសេនីយ៍ឯក​ បានបន្តថា​ បន្ទាប់ពីឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបាន​ដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតា មីន​ICE ជាងប្រាំពីរគីឡូក្រាមនិងសម្ភារៈវេចខ្ចប់មួយចំនួនទៀតដែលមានតម្លៃជិត១០ម៉ឺន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​សមត្ថកិច្ចជំនាញ​ កសាងសំណុំរឿងដើម្បីបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់​ ៕