Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ស្កាត់ពីភ្នំពេញទៅលួចលុយនៅខេត្តរតនគីរី​ មានអី​ ជាប់ខ្នោះរបស់សមត្ដកិច្ចស្រុកបរ​កែវ

រតនគិរី÷ កម្លាំងសមត្ថកិច្ចស្រុកបរកែវ​ ឃាត់​ខ្លួនជនសង្ស័យប្រុស/ស្រី៣នាក់​ បន្ទាប់ពីធ្វើ​សកម្មភាពបន្លំលួចលុយ​ ជនរងគ្រោះដែលជាអ្នកលក់ខោអាវជជុះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី​២១​ខែធ្នូ ឆ្នាំ២០១៩​ នៅត្រង់ចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

លោកជួប វណ្ណារក្ស​ អធិការនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យប្រុស​ស្រី​ទាំង៣នាក់រួមមាន៖​ ទី១-ឈ្មោះ ឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
ទី២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ(អ្នកទាំងពីជាបងប្អូនបង្កើត)​រស់នៅភូមិព្រែកតាគង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួុលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ចំណែកជនរងគ្រោះមានឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ខោអាវជជុះ

លោកអធិការបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ បានចូលមកផ្សារហើយក៏បន្លំលួចយកកាបូបលុយ​ ជនរងគ្រោះដែលមាន​ចំនួន១០៧០ដុល្លា(អាមេរិក)ដែលគាត់បានដាក់ក្នុងកាបូបនោះ​ ។​ បន្ទាប់ពីកើតហេតុ​ ​ជនរងគ្រោះបានដឹងខ្លួន​ទាន់ក៏មកប្ដឹងសមត្ថកិច្ច​ ភ្លាមៗនោះ​ កម្លាំងសមត្ថកិច្ចក៏បានចុះធ្វើការ​ស្រាវជ្រាវនឹងឃើញមុខសញ្ញាទាំង៣នាក់​ក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់យក្ខឡោម ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅត្រង់ចំណុចរមណីដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបាន​លុង ខេត្តរតនគិរី និងបានធ្វើការឆែកឆេ​ក៏រកឃើញលុយដុល្លាចំនួន១០៧០ដុល្លារ​ អា​មេរិកដែលជារបស់ជនរងគ្រោះ​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងសមត្ថិច្ចឃាត់​ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការ​បន្តតាមនិតិវិធីច្បាប់ធានការទៅតាមនីតិវិធី​ច្បាប់៕