ជិះម៉ូតូលឿនមិនប្រយត្ន័បុកឃឿនទ្រូងផ្លូវ បោកក្បាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសបែកមុខ
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាបើកលឿនដូចហោះមិនប្រយត្ន័ខណៈដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកឃឿនទ្រូងផ្លូវបណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសបែកមុខមាត់ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនិងបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ អុិន ឃាន់ ភេទប្រុស អាយុ២៣ ឆ្នាំ
Read More