Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត៣គ្រឿងបុកគ្នាឆាបឆេះបណ្ដាលឲ្យ​ស្លាប់មនុស្ស១១នាក់និងរបួសធ្ងន់៤នាក់

កំពង់ស្ពឺ៖ មន្ត្រីនគរបាលនៃស្នងការរដ្ឋានខេត្តកំពង់ស្ពឺបានថ្លែងប្រាប់សារព័ត៌មានក្នុង​ស្រុកថាមានមនុស្សស្លាប់បានកើនឡើងដល់​១១នាក់ហើយក្នុងនោះមានស្រីម្នាក់​ដោយឡែកអ្នករងរបួសមាន៤នាក់កំពង់សង្គ្រោះនៅមន្ទីពេទ្យ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​នេះ បានកេីតឡេីងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃ០៨ខែមិថុនាឆ្នាំ២០១៩ នៅលេី​ ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥​.៨៦ ក្នុងឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹង​ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ​ តាមការបញ្ជាក់ពីសមត្ថកិច្ចថាគ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅ​លិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក​រថយន្តទេសចរណ៍២៤កៅ​អី​ មួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង ធ្វើអោយមនុស្ស១១នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមនុស្ស៦នាក់ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និងអ្នកស្លាប់៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី ហើយមួយចំនួនទៀត​រងរបួសធ្ងន់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ជាមួយនឹងការដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ៕