ទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់នៅខណ្ឌមានជ័យសមត្ថកិច្ចមិនបង្ក្រាបសង្ស័យទទួលបានលាភសក្ការៈ
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតក្នុងផ្លូវឌឿងហែម ក្បែរអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងមួយទីតាំងទៀតនៅផ្ទះ តាបប៊ីយ៉ា ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងបើកលេងដំណើរការទាំងយប់ថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ច។ សូមបញ្ជាក់ថា ចំពោះទីតាំងនៅភូមិទ្រា៤ផ្ទះតាបប៊ីយ៉ាធ្លាប់បានសមត្ថកិច្ចចុះបិទម្ដងរួចមកហើយ តែម្ចាស់ទីតាំងមិនខ្លាចបែជាបើកឌឺសមត្ថកិច្ចវិញ។ ប្រភពអោយដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើមានឈ្មោះ ធី ហៅស្មី ហើយទីតាំងខាងលើនេះបើកជាយូរមកហើយ ។
Read More