Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

អាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនឯកជនដែលចាក់ដីមាត់ស្ទឹងព្រែក​ កំពឹសបានបំភ្លឺថាក្រុមហ៊ុនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ

​ភ្នំពេញ៖​ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា ប្រជាពលរដ្ឋងឿងឆ្ងល់ការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស ត្រង់ចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌ
ដ​​ង្កោ រាជធានីភ្នំពេញ​ ហើយមានក្តីព្រួយបារម្មណ៍រហូតដល់ស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះពិនិត្យ ។
-លោក នុត ពុធដារ៉ា អភិបាល​ ខណ្ឌដង្កោ បានសរសេរបំភ្លឺក្នុងសារអុិឡិចត្រូនិច មានខ្លឹមសារទាំងស្រុងថា « ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះការលើកឡើងអំពីការចាក់​ដីលុបនៅមាត់​ស្ទឹងព្រែកកំពឹសនោះគឺម្ចាស់ដីសុំការអនុញ្ញាតិត្រឹមត្រូវពីមន្ទីរធនធានទឹក និងសាលារាជធានី ដោយមន្ទីរធនធានទឹកជាអ្នកពិនិត្យសិក្សាទៅលើ​បច្ចេក​ទេស ក្នុងការអនុញ្ញាតិអោយចាក់ដីទប់ច្រាំងកុំអោយបាក់បន្ត មិនមែនគោលដៅក្នុងការយកដីរបស់រដ្ឋធ្វើជាប្រយោជ៍ឯក​ជននោះ​ទេ។​ បើលោកចង់ជ្រាបច្បាស់សូមលោកទាក់ទង​សួរផ្ទាល់ពីលោកប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ។សូមអរគុណ! » ។

​-ពេលនេះអាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនបានផ្ដល់ឯកសារបំភ្លឺថា​ក្រុមហ៊ុន​ គឺមានច្បាប់​ អនុញ្ញាតិ​ត្រឹមត្រូវពីក្រសួង​ ធនធាន​ទឹកនិងឧតុនិយម​ មន្ទីរធនធានទឹក​ និងឧតុនិយម​ រាជធានី​ភ្នំពេញ​ ចុះថ្ងៃទី២៩ខែ​មករាឆ្នាំ២០១៦​ ដើម្បីអភិវឌ្ឍន៍​ ​សាងសង់ច្រាំងការពារការ​បាក់ដី​ប្រវែង​១.២២៥.៧០​ម៉ែត្រ​ ស្ថិត​នៅ​ចំណុចភូមិដំណាក់សង្កែ​ សង្កាត់ព្រែកំពឹស​ ខណ្ឌ​ដង្កោ​​ រាជធានីភ្នំពេញ​ នេះបើយោងតាមឯកសារដែលអាជ្ញាធរ​និងម្ចាស់ក្រុមហ៊ុនបានផ្ដល់ឲ្យ​អង្គរភាពសារព័ត៌មាន(កោះប៉ែន)៕