Tuesday, April 30, 2024
Latest:
ព័ត៌មាន​ជាតិ

មេឈ្មួញដឹកឈើ​ចូលទៅលក់នៅវៀតណាម​ សារឿន​ ម៉ាប់​ ជាអ្នកណាទើបបានសមត្ថកិច្ចពាក់ពន្ធ័មិនហ៊ាបបង្ក្រាប

ខេត្តមណ្ឌលគិរី៖ យោងតាមប្រភពលួចខ្សឹបប្រាប់ថាលោក សារឿន ម៉ាប់ មានខ្សែក្រាស់ៗ នឹងមានទំនាក់ទំនង ជាមួយអ្នកមានអំណាចនៅក្នុងតំបន់ប៊ូស្រាយ៉ាងស្និតស្នាលដូចស្រមោចនិងស្ករ ។​ ទើបមេឈ្មួញរូបនេះកាប់បំផ្លាញព្រៃឈើ​នៅ​លើទឹកដីប៊ូស្រា បានយ៉ាងរលូននិងកំពុងធ្វើ​សកម្មភាពកាប់បំផ្លាញព្រៃឈើ និងបានប្រមូលបងប្អូនជនជាតិដើមភាគតិច អោយចូលទៅកាប់ព្រៃធម្មជាតិ ក្នុងភូមិសាស្ត្រ​ប៊ូស្រា ដោយមិនខ្លាចញញើតមន្ត្រីជំនាញខាងណាបន្តិចសោះឡើយ ។

ជាក់ស្តែងប្រភពច្បាស់ការបានអោយដឹងថា នៅយប់ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៩ មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជា២០គ្រឿង បានដឹកជញ្ជូនឈើ ឆ្លងទៅវៀត​ណាម តាមច្រកទ្វេរភាគីប៉ុស្តិ៍៧-ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតដល់មានបញ្ហាបែកពាងប្រហុក ដូចខ្មោចដំរីងាប់ ទោះចង់លាក់ ក៏លាក់មិនជិតនោះដែរ ខណៈ​ដែលបន្សល់ទុកនូវភស្តុងនៃបទល្មើសដឹកជញ្ជូនឈើ ដោយ​សារតែមានរថយន្តដឹកឈើក្រឡាប់មួយគ្រឿង ។

ហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក៏មានការចរាចរណ៍ឡានដឹកបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តមួយចំនួនដូចជា អូរពោត ក្រុមហ៊ុនដាឡាក់ ចំណុចអូរយ៉ាង និងផ្លូវអូររ៉េត ខណៈដែលអាជ្ញាធរស្រុកធ្វើមិនដឹងមិនលឺ ។

ប្រភពបានបន្ថែមថា លោក សារឿន ម៉ាប់ អាចដំណើរ​ការបានយ៉ាងរលូន​ គឺដោយសារមានក្រុមឈ្មួញដទៃទៀតចូលរួមសហការណ៍ជាមួយ ហើយក៏មានការបើកដៃពីឈ្មោះ ឆុង ដែលដើរអួតប្រាប់គេថាជាមន្ត្រីយោធា និងមានឈ្មោះ ហឿន, ស្នោ, ភ័ក្រ្ត, កណ្តុរ និងមានឈ្មួញឈើជាច្រើននាក់​ទៀត ចាំទទួលទិញអនុផលព្រៃឈើទាំងនោះទៀតផង ៕

ចែករំលែកអត្ថបទ