សន្តិសុខផ្សារនាគមាសឡើងបើករថយន្តកូរ៉េមួយតោនកន្លះជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគរស្លាប់
ភ្នំពេញ៖ ប្រធាន ប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសហើយត្រូវសន្តិសុខផ្សារនាគមាសបើករថយន្តជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង ៩នឹង៣០នាទី ព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ។ តាមប្រភពព័ត៌មានពីអាជីវករផ្សារដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគឺមានមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរសហការជាមួយគណៈកម្មាការផ្សារនាគមាសចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ
Read More