Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ថ្ងៃ​ ឃាត់ខ្លួនជនសង្ស័យ៤នាក់​ដក​ហូតថ្នាំញៀនជាច្រើនគីឡូ

ភ្នំពេញ៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ បើកប្រតិបត្តការណ៍​បង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ មួយកន្លែង​ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិរបោះអង្កាញ់១ សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ​
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាល​ ពី​វេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤​ខែធ្នូ​ឆ្នាំ២០១៩ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង​ទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ក្នុងប្រតិបត្ថិការចុះបង្ក្រាបនេះកម្លាំងជំនាញឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ​ ​ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤​នាក់ដកហូត​ថ្នាំញៀនមួយចំនួនធំ ។
សមត្ថកិច្ចបន្តថា​ ជនសង្ស័យប្រុសស្រីទាំង​៤នាក់ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាល​ពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ខែ​ធ្នូឆ្នាំ២០១៩ ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)ចំនួន ១០កញ្ចប់ធំ)។ លុះដល់ព្រឹកថ្ងៃទី៤ខែឆ្នូឆ្នាំ២០១៩បន្តមក​ឆែកឆេរនៅទីតាំងខាងលើរកឃើញ ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
-ក្រាមពណ៌ត្នោត ២០កញ្ចប់
-សារធាតុរាវ ៣៨ដប
-សារធាតុរាវពណ៌ខ្មៅ២៤ចានជ័រធំ (ក្លាសេ​ក្នុងទូរទឹកកក០២)
-ឧបករណ៍ផលិតកែច្នៃគ្រឿងញៀនមួយចំនួន
-សារធាតុរាវពណ៌ស ១ប៊ីដុង

ក្រោយការបង្ក្រាបជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងដកហូតត្រូវបានប្រគល់ជួនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនិតិវិធី​ ៕