Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ខ្សឹបដាក់ត្រចៀក!!ធំក្លិនលោក​ កៅ សារ៉ាណា​ និង​ លោក​ ណាំ​ សុវណ្ណារ៉ា​ ដាក់បញ្ជាឲ្យកូនចៅ​ ជុំរិតទា​ប្រាក់ពីភ្ញៀវ​ លើសកំណត់

ព្រះសីហនុ៖​ បែកធ្លាយ​ភាពមិនប្រក្រតី​ រឿងពុករលួយនៅ​ក្នុង​អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នេះបើយោងតាមប្រភពខ្សឹបដាក់ត្រចៀកបានអោយដឹងថា​ លោក​ កៅ សារ៉ាណា​ ប្រធានការិល័យ​ នគរបាល​អន្តោប្រវេសន៍​ច្រក​ អាកាសយាន្តដ្ឋានអន្តរជាតិកងកេង​ និង​ លោក​ ណាំ​ សុវណ្ណារ៉ា​ ប្រធានក្រុមផ្នែកទិដ្ឋការ​ កំពុងតែឃុបឃិត​ គ្នាជុំរិតទាប្រាក់ពីភ្ញៀវដែល​បានចូលមកធ្វើទិដ្ឋាការតំលៃរដ្ឋ​T ៣០ដុល្លារ​ លោកឲ្យកូនចៅ​ទាពីភ្ញៀវ (៤៥ដុល្លារ)​ ទិដ្ឋកា E ៣៥ដុល្លារ​ លោក​ ឲ្យកូនចៅ​ទាពី​ភ្ញៀវ៧០ដុល្លារ​ សំរាប់​(VIP)​ ចំពោះភ្ញៀទៅធ្វើដោយ​ខ្លួនឯង​ ខាងផ្នែកទិដ្ឋការយកលើស​ក្នុងម្នាក់១០ដុល្លារ​T៤០ដុល្លារ​ ឬលុយចិន ៣០០¥E៤៥ដុល្លារ​ លុយចិន៣៥០ទៅ៤០០¥​ ថែមទាំងកំណត់អោយ​មន្រ្តី​ទាលុយខាងចូល​ក្នុងម្នាក់៥​ដុល្លារ​ យកមកដាក់រួម(ក្នុងនោះគាត់​ដកលុយក្នុង១វេន​៥០ដុល្លារ×២=១០០ដុល្លារ​នៅសល់ក្នុងកេះគាត់ដក​៤០% ទៀតនៅ​៦០%​ ប្រគល់អោយមន្រ្តីចែកគ្នា​ ។
ចំណែកខាង​​ចេញ​ក៏ដាក់កំណត់ឲ្យមន្ត្រី​ ទា​លុយក្នុង១នាក់៥ដុល្លាររួចដាក់ចូលក្នុងកេះឈើ រួចគាត់ដកក្នុង១វេន៥០​×២=១០០ដុល្លារ​ នៅសល់ក្នុងកេះប៉ុន្មានគាត់​ដក៤០%ទៀត ចំណែក៦០%ប្រគល់អោយ​មន្ត្រីចែកគ្នា។​ ហើយបើកក្រុមណារកមិនបានគ្រប់គឺគេដក​មិនអោយ​វៃត្រា​ ។

ប្រភពបញ្ជាក់ថា​ ក្នុងមួយថ្ងៃមួយថ្ងៃមានភ្ញៀវ​ឆ្លងកាត់ច្រក​ អាកាសយាន្តដ្ឋាន​ អន្តរជាតិកង​កេង​ (​ ខេត្តព្រះសីហនុ​ )ប្រហែលជិត១០០០​នាក់​ បើគិតជាភាគរយ=(៨០%)នៃចំនួនភ្ញៀវ។

ប្រភពបន្តថា​ បើភ្ញៀវចូលក្នុងប្រទេសអត់ទិដ្ឋការទោះតាមមាត់ច្រកណាក៏ដោយគាត់ជុំរិតទាពី១០០​ដុល្លារ​ ទៅ១៥០ដុល្លារ​ បើមិនព្រមបង់លុយអោយ​ លោកនិងដេញភ្ញៀវអោយទៅធ្វើទិដ្ឋកាដោយខ្លួនឯង​ ។
ចំពោះភ្ញៀវណាភ្លេចស្តែមចូលតាមមាត់ច្រកណាក៏ដោយគាត់ផាក់ម្នាក់៥០ដុល្លារទៅ១០០​ដុល្លារ​ ។
ចំពោះភ្ញៀវដែលធ្វើ(VIP)ចេញប្រសេក​ប្រសាច​អត់ត្រួតពិនិតមើលទេអោយតែបានលុយទៅណា​ ពេលអត់ទិដ្ឋកាអាងផាកគេ​យកលុយ​ រឿងសាលាកបត្រ័គាត់ចាត់ឲ្យមន្រ្តីសេសរយកម្នាក់២ដុល្លារពេលចប់ខែអត់អោយមន្រ្តីទេ​ យកម្នាក់ឯងទៀតរឿង​pass​ពាក់ចូលយកម្នាក់២០ដុល្លារ​មេប៉ុស្តិ​ ដកយក​១០ដុល្លារ​ នៅសល់ប្រគល់អោយមន្រ្តីចែកតាមវេន​ ។

ប្រភពដដែលបានបន្តទៀតថា​ ចំពោះលោក​ កៅ សារ៉ាណា​ ប្រធានការិល័យ​ នគរបាល​អន្តោប្រវេសន៍​ច្រក​ អាកាសយាន្តដ្ឋានអន្តរជាតិកងកេង​ រូបនេះ​ក៏ធ្លាប់មានរឿងអាស្រូវ​កាលលោកនៅកាន់តំណែងជាមេប៉ុស្តិ៍ច្រកចាំយាម​ ខេត្តកោះកុងផងដែរ​ក្រោយមក​បាន​មកកាន់​ ជាមេប៉ុស្តិ៍ច្រក​ អាកាសយាន្តដ្ឋានអន្តរជាតិកងកេង​ (ខេត្តព្រះសីហនុ)​ ពេលនេះលិចលឺ​ក្លិនមិនល្អទៀតហើយ.។

ជុំវិញករណីនេះអង្គភាពសារព័ត៌មាន(កោះប៉ែន)​ មិនអាចសុំការបំភ្លឺពី​ លោក​ កៅ សារ៉ាណា​ និង​ លោក​ ណាំ​ សុវណ្ណារ៉ា​ បាននៅឡើយទេ​ ព្រោះគ្មានលេខទូរសព្ទ័​ យើងខ្ញុំ​រងចាំការបំភ្លឺរាល់ម៉ោងធ្វើការ​ ៕

ចែករំលែកអត្ថបទ