Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងខ្លាំងបើករថយន្ត​ R A N G E R​ រេចង្កូតទៅបុកគួថ​រថយន្ត​ឡិចសុីស៤៧០​ ចតនៅចញ្ចើមផ្លូវ​ រួចបើកគេច

ភ្នំពេញ ៖ បុរស​ម្នាក់សង្ស័យស្រវឹងខ្លាំងបេីក​រថយន្ត​លឿនខ្វះការប្រុងប្រយត្ន័បានរេចង្កូត​ជ្រុល​ទៅ​បុក​ គួថរថយន្ត​លុចស៊ីស​៤៧០​មួយគ្រឿង​ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ហេីយ​មិន​បានឈប់ទទួល​ខុស​ត្រូវ​ បែជាព្យាយាម​​​បន្ថែមល្បឿនបើកគេច​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០នាទី​យប់​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៩​ នៅតាមបណ្ដោយ​ផ្លូវលេខ៤៦២ ​កែង​និងផ្លូវលេខ​៦៣​ ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញរថយន្តមួយគ្រឿងម៉ាក R A N G E R​ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AH-2007 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣​ទិសដៅត្បូងទៅជើង​ក្នុងល្បឿនយ៉ាងលឿន​ រេពេញផ្លូវ​ ខណៈមក​ដល់ចំណុចកើតហេតុ​ ស្រាប់តែរថយន្ត​ បាន​រេចង្កូតជ្រុលទៅបុកគួថឬរថយន្តឡិចសុីស​៤៧០​ មួយគ្រឿងពណ៌ទឹកមាស​ ពាក់​ស្លាក​លេខ​ សៀមរាប​2B -2032 ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ បណ្ដាល​ឲ្យ​ខូចខាត​ បែក​ស្តុបនិង​កាង​ក្រោយ​ ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះទេ​ ។
ប្រភពបានបន្តថា​ បន្ទាប់ពីកើតហេតុ​ភ្លាមៗ​រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ​នោះទេ​ បែជាបន្ថែមល្បឿនព្យាយាមបើកគេច​បាន​ប្រហែលជាង១០០ម៉ែត្រ​ ទើបម្ចាស់​រថយន្តរងគ្រោះដេញតាមឃាត់បាន​ ។
ប្រភពដដែលបានបន្តទៀតថា​ ពេលម្ចាស់រថយន្តរងគ្រោះតាមទាន់​ ភ្លាមៗភាគីទាំង២​បានសម្រប​សម្រួល​គ្នា​ ដោយ​ម្ចាស់​រថយន្ត​ ឡិចសុីស៤៧០ទាសំណងថ្លៃការខូចខាត​ចំនួន៦០០ដុល្លារ​ តែម្ចាស់រថយន្តបង្កសុំសង​៥០០ដុល្លារ​ ពេលនោះម្ចាស់រថយន្តរងគ្រោះ​ក៏បានយល់ព្រម​ ស្រាប់តែម្ចាស់រថយន្តបង្ក​អត់មានលុយសងទៅវិញ​ ។

ក្រោយមកសមត្ថកិច្ច​មូលដ្ឋាន​និងសមត្ថកិច្ចជំនាញ​ចរាចរណ៍​​ បានមកដល់ បែកជាបុរស​ជាម្ចាស់​រថយន្ត​បង្ក​រ​ មាន​ អាកប្បកិរិយា​ និង​ប្រើសម្តី​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​បន្ថែម​ទៀត​ ដោយចរចាមិនត្រូវរ៉ូវគ្នា​ហើយយូពេក សមត្ថកិច្ចជំនាញចរាចរណ៍ក៏​បានវាស់វែង​យករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេល​ក្រោយ​ ៕