កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ រហ័សនាម អាកណ្តុរ ដែលឆ្កឹះសោរខ្នោះដៃ រត់ចេញពីតុលាការ កាលពី៩ខែមុននិងបក្ខពួកម្នាក់ទៀត
ភ្នំពេញ៖ ជនសង្ស័យដែលស្ទាត់ជំនាញឆ្កឹះសោរ រហ័សនាម អាកណ្ដុរ ដែលបានឆ្កឹះសោរខ្នោះរត់គេច ចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុនឥឡូវ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ខ្លួនបានហេីយ ខណៈពេលដែលជនសង្ស័យនិងបក្ខពួកម្នាក់ទៀតកំពុងជិះម៉ូតូឌុបគ្នាចេញដើម្បីលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង០១រំលងអាធ្រាត្រចូលថ្ងៃទី២១ខែមេសាឆ្នាំ២០២០នៅចំណុចខាងក្រោយផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាល
Read More


















