Saturday, April 27, 2024
Latest:

Day: January 27, 2021

សន្តិសុខ​សង្គម

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យ៧នាក់ក្រោយកាប់សម្លាប់និស្សិតម្នាក់ស្លាប់

ភ្នំពេញ៖ ជនសង្ស័យចំនួន ០៧នាក់ក្នុងចំណោមបក្ខពួក ០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកមកបង្ហាញមុខនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី ២១ មករា ២០២១ម៉ោង ២០​និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់បានហើយខ្មាន់កាំភ្លើង និងបក្ខពួកចំនួន០៣នាក់ ដែលបាញ់ប្រហារជនជាតិចិននៅក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖ ខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិន ទាំងព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៣នាក់ រួមទាំងថ្នាំញៀន មួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី២៧

Read More
គ្រោះថ្នាក់ចរាចរណ៍

សង្ស័យស្រវឹងស្រាបើករថយន្តធ្លាក់ផ្លូវហោះទៅបុកស្លាកប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសអ្នកទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយក្នុងល្បឿនធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺតបណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ។ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Read More
សន្តិសុខ​សង្គម

ភ្ញាក់ផ្អើលកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ​ចាប់ខ្លួន​ថៅកែ​បូម​ខ្សាច់ក្បែ​ស្ពាន​ព្រែក​សំរោង

ភ្នំពេញ​ ៖ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឡុង ហ្វី​លី​ប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​ កាលពី​ថ្ងៃ​២៦ខែ​មករាឆ្នាំ​២០២១ថៅកែ​ដេប៉ូ​បូម​ខ្សាច់​ល្បី​ឈ្មោះនៅ​គល់ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើសមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ ។​

Read More