Saturday, April 20, 2024
Latest:

Day: January 7, 2021

សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន បានចំនួន៥នាក់

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង០២នាក់នោះ ១-ឈ្មោះ ស្រី សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល

Read More
សន្តិសុខ​សង្គម

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅខណ្ឌឫស្សីកែវ

ភ្នំពេញ​៖ ផ្ទះប្រជាពលរដ្ឋធ្វើអំពីឈើចំនួន​២​ខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោ​សន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃ​ទី៧ ខែមករាឆ្នាំ២០២១​ នៅតាមផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ទួលគោក ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ម្ចាស់ផ្ទះដែលឆេះមានឈ្មោះ ហេង ដានី ភេទស្រីអាយុ៥២ឆ្នាំ មុខរបរ លក់ភេសជ្ជៈនិងគ្រឿងម្ជូរ ចំណែកផ្ទះមួយខ្នងទៀតជាផ្ទះជួលអ្នកស្នាក់​នៅគិចខ្លួន​បាត់ផ្ទះទាំងពីរល្វែងជញ្ជាំងកុងផ្លាកកេ ប្រក់ស័ង្កសីទំហំ ៣ម៉ែត្រគុណនិងប្រាំម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំង​ស្រុង​ ។ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាដំបូងឡើយគឺមានអណ្ដាតភ្លើងឆាបឆេះចេញពីផ្ទះខាងកើតដែលជាផ្ទះជួលបានឆេះមុន

Read More
សន្តិសុខ​សង្គម

ឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ឡើងតែម្ដង។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែដោយសារតែរោងចក្រផលិតប្រអប់បាយធ្វើពីស្នោ មានការឆាបឆេះលឿនពេក គឺមិនងាយគ្រប់គ្រងបានឡើយ។ ​

Read More