Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ភ្ញាក់ផ្អើលកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ​ចាប់ខ្លួន​ថៅកែ​បូម​ខ្សាច់ក្បែ​ស្ពាន​ព្រែក​សំរោង

ភ្នំពេញ​ ៖ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឡុង ហ្វី​លី​ប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​
កាលពី​ថ្ងៃ​២៦ខែ​មករាឆ្នាំ​២០២១ថៅកែ​ដេប៉ូ​បូម​ខ្សាច់​ល្បី​ឈ្មោះនៅ​គល់ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើសមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ ។​ ​ចាប់ខ្លួន​ជនសង្ស័យ​ ដោយសារ​ឈ្មោះ ឡុង ហ្វី​លី​ប គេច​វេស​មិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច ​និង​​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​អម​តុលាការ ។​
ឈ្មោះ ឡុង ហ្វី​លី​ប បាន​សារភាព​ថា ខ្លួន​បាន​បើក​ក្រុមហ៊ុន​ឈ្មោះ MPL ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ខ្ចី​ប្រាក់​ពី​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​បង់ពន្ធ​រថយន្ត​ដែក​បញ្ជា​ទិញ​ពី​ឌូ​បៃ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​នេះ​បង់​មិន​គ្រប់​ទើប​ខ្លួន​សុំ​ខ្ចី​បន្ថែមចំនួន​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ការខ្ចី​ម្ដងៗ ខ្លួន​បានចេញ​សែក​តម្កល់ និង​ដាក់​ប្លង់ដី​ដើម្បី​ធានា​លើ​បំណុល។ ក្នុង​នោះ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ចំនួន​៤៨ ០០០​ដុល្លារ​លើ​រថយន្ត​១២​គ្រឿង​ដែល​នាំចូល មាន​រថយន្ត​បា​ឡែ​ន រថយន្ត​ព្រូស និង​រថយន្ត​លុច​ស៊ី​ស ។​ បន្ទាប់មក​ខ្លួន​បាន​លក់​រថយន្ត​ទាំងនោះ​អោយ​ក្រុមហ៊ុន​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ស្ទះ​លុយ​បង្វិល​ប្រាក់​សង​មក​ខ្លួន​មិនទាន់​ពេលវេលា​ដែរ ទើប​ខ្លួន​នៅ​ជំពាក់​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ​ ដល់​សព្វថ្ងៃ ។​ ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពុងធ្វើការ​សាក​សួ​រ​ឈ្មោះ ឡុង ហ្វី​លី​ប នៅឡើយ ដោយ​មិន​ទាន់មាន​ការសម្រេច​បែប​ណា​ទេ ៕

ចែករំលែកអត្ថបទ