Tuesday, July 8, 2025
Latest:

Month: July 2019

ព័ត៌មាន​ជាតិ

អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល,អាគារកងរាជអាវុធហត្ថ និងសាលាសង្កាត់ក្រុងបាវិតខេត្តស្វាយរៀង រៀបចំពិធីក្រុងពាលីនៅព្រឹកនេះ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្តលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង

Read More
សន្តិសុខ​សង្គម

កម្លាំងចម្រុះបានចុះត្រួតពិនិត្យទំនិញទីតាំងលក់ និងចែកចាយទំនិញគ្រប់ប្រភេទនៅឃ្លាំងដែលមានស្លាកយីហោ ឆាង សឹង ឋិតនៅភូមិបាលិលេយ្យ២

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានចូលរួមសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក)នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន (គបផក) និងមានការសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញទីតាំងលក់ និងចែកចាយទំនិញគ្រប់ប្រភេទនៅឃ្លាំងដែលមានស្លាកយីហោ ឆាង សឹង ឋិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត

Read More
សន្តិសុខ​សង្គម

ស្រវឹងស្រាបើករថយន្តបុករះបង្កគ្រោះថ្នាក់​ចរាចរ​ណ៍ពេលអ្ន​ក​ សារព័ត៌មានទៅថតបែជា​រករឿង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគបើក​រថយន្តការមីបាឡែនបុករះម៉ូតូរថយន្តនិងកង់បីពីរកន្លែងផ្សេងគ្នាជាច្រើនគ្រឿង បណ្តាលរងការខូចខាតយ៉ាងដំណំ​ ហើយព្យាយាមបើក​រត់គេច ត្រូវសមត្ថកិច្ចដេញចាប់បានមក​វិ​ញ​ ខណៈនោះក្រុមអ្នកសារព័ត៌មានបានចុះទៅ​ផ្តិតយករូបភាពតែត្រូវបានបុរសម្នាក់​សង្ស័យ ស្រវឹងស្រាបានមកថតរូបអ្នកសារព័ត៌មាននិងរករឿងអ្នកសារព័ត៌មានថាគ្មានសិទ្ធិមកថតនៅតាមចិញ្ចើមផ្លូវនោះទេដោយគ្មានការអនុញ្ញាតពីរូបគេដោយមិនដឹងមូលហេតុ។ -ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ១៤៦ ក្រោយសណ្ឋាគារប្រេសុីដង់ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរស​ម្នាក់បើករថយន្តកាមរីបាឡែន១គ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-6547​ ធ្វើដំណើរតាមបណ្តោយផ្លូវ​១៤៦ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាង​លឿនខណះមកដល់ចំណុចកើតហេតុបាន​រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះម៉ូតូចំនួនបីគ្រឿងម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងកាខូចខាតបន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុលត្រូវនោះទេបាន​ព្យាយាមបើករត់មកដល់អាគារទី៣បូរីកីឡាផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានជ្រុលបុករះរថយន្តមួយគ្រឿងនិងម៉ូតូកង់បី​១គ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវរងការ​ខូចខាតយ៉ាងដំណំចំណែករថយន្តបង្កបានព្យាយាមបើករត់បន្តទៀតតែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាល្បាតឃើញធ្វើឃាត់ខ្លួនអ្នកបើកបរនិងរថយន្តបានភ្លាមៗ។ខណះនោះក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងកើតហេតុនិងបានសួនាំហើយបានធ្វើការសូមថតយករូបភាពបន្ទាប់មក ភាគីខាង​រងគ្រោះក៍បានយល់ព្រមឲ្យអ្នកសារព័ត៌មានថតដែរស្រាប់តែលិចមុខបុរសម្នាក់អង្គុយនៅ​ ចំណុចកន្លែងកើតហេតុដើរមកតម្រង់អ្នក​សារព័ត៌មាននិងបានយកទូរសព្ទ័ដៃមកថតរូបអ្នកសាេព័ត៌ថែមទាំងមិនឲ្យ

Read More
អន្តរជាតិ

អ្នកគ្រប់គ្រងយោធាស៊ូដង់ថាការធ្វើរដ្ឋប្រហារត្រូវបានរាំងខ្ទប់

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានSputnikនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរ​កាលរបស់ស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ​ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេស។ ការប្រកាសផ្សាយដោយទូរទស្សន៍ស៊ូដង់​បាននិយាយថា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានរារាំង” ហើយ។ ទោះបីជាយ៉ាងណាមិនមានព័ត៌មានលម្អិតបន្ថែមទៀតឬឈ្មោះរបស់អ្នកដែលព្យាយាមធ្វើរដ្ឋប្រហារនោះទេ។ ការតវ៉ាមួយនេះនៅប្រទេសស៊ូដង់បានកើតមានឡើងនៅក្នុងរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១១ ខែមេសាដែលពេលនោះលោកប្រធានាធិបតីអូម៉ាបាសៀរត្រូវបានផ្ដួលរំលំនិងឃុំឃាំងអស់រយៈពេលជិត 30 ឆ្នាំមកហើយ។ ក្រុមប្រឹក្សាយោធាអន្តរកាលបាន សន្យាថានឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយក្នុងរយៈពេលពីរឆ្នាំទៀត។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកតវ៉ាបានរាយការណ៍ថានៅតាមផ្លូវទាមទារឱ្យយោធាផ្តល់អំណាចភ្លាមៗដល់អាជ្ញាធរស៊ីវិល៕ សសអក

Read More
សន្តិសុខ​សង្គម

មិនរាងចាលសោះ!! ទើបតែចេញពីគុកកាលពីចុងខែមិថុនា ដល់ដើមខែកក្កដាចូលគុកម្តងទៀត

ភ្នំពេញ៖ លោកវរសេនីយឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថាដោយអនុវត្តន៍ តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ ព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម វេង សាខុន បានអនុញ្ញាតអោយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង

Read More
ព័ត៌មាន​ជាតិ

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជជារៀងរាល់ឆ្នាំ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ក្រុង ព្រមទាំងមន្រ្តីរាជការទាំងអស់ដែលជាពុទ្ធបរិស័ទបានរៀបចំពិធីប្រគេនទានវស្សា និងតេយ្យទានផ្សេងៗដលល់វត្តចំនួន១៦វត្ត ទូទាំងខេត្ត ។ ឯកឧត្តម កែន សត្ថា បានលើកឡើ ងថា

Read More
ព័ត៌មាន​ជាតិ

គណៈកម្មការអន្តរក្រសួង សិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។ ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ គឺសំដៅដើម្បីការអភិវឌ្ឍ និងអភិរក្សរយៈពេលវែង ដោយឈរលើអភិក្រមជាគោលចំនួន ២៖ ទី១. ការគ្រប់គ្រ​ង​ប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយប្រកបដោយគុណតម្លៃវិសេសវិសាល

Read More
សន្តិសុខ​សង្គម

កំទេចចោលរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿងនៅនឹងកន្លែង ដោយប្រើម្សៅ TNT

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃនេះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន

Read More
សន្តិសុខ​សង្គម

សិស្សសាលា២នាក់ត្រូវជាប់ខ្នោះបន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាសិស្សសាលា​ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី​នារីម្នាក់មិនបានសម្រេច ហើយរត់មិនរួចត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញរហូត​ដល់ខណ្ឌទួលគោកទើបក្របួចជាប់ទាំង២​នាក់​ ៖ ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១០យប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩​ នៅចំណុចមុខវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវ​ ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២​នាក់ខាងលើរួមមាន៖ ទី១មានឈ្មោះ ផូ វីរះ​បុត្រ ទេភប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់៧ នៅសាលាវិទ្យាល័យវត្តសំរោងអណ្តែត

Read More