Sunday, May 12, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជជារៀងរាល់ឆ្នាំ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ក្រុង ព្រមទាំងមន្រ្តីរាជការទាំងអស់ដែលជាពុទ្ធបរិស័ទបានរៀបចំពិធីប្រគេនទានវស្សា និងតេយ្យទានផ្សេងៗដលល់វត្តចំនួន១៦វត្ត ទូទាំងខេត្ត ។

ឯកឧត្តម កែន សត្ថា បានលើកឡើ
ងថា បុណ្យចូលវស្សានឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយព្រះសង្ឃឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណាមួយជាក់លាក់ ក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។

ក្នុងអំឡុងពេលចូលវស្សានេះ ក្នុងអំឡុងរយៈ៣ខែនេះ បងប្អូនដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។​

ជាក់ស្តែង ថ្ងៃនេះ ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទបាននាំយកបច្ច័យចំនួន១៨,៥០០,០០០៛ ក្នុងនោះ បច្ច័យរបស់ មហាឧបាសិកា សុខ អុីម មានចំនួន ៨,០០០,០០០៛ និងពុទ្ធបរិស័ទផ្សេងៗ ចំនួន១០,៥០០,០០០៛ ។ បច្ច័យដែលទទួលបានទាំងនេះនឹងត្រូវប្រគេនតាមវត្តដូចជា វត្តវិបស្សនាចំនួន ២,០០០,០០០៛ និងវត្តចំនួន១៥ទៀត ក្នុងមួយវត្តចំនួន១,០០០,០០០៛ ព្រមទាំងជូនយាយជីតាជី ចំនួន១៥០នាក់ ក្នុងម្នាក់ទទួលបាន១០,០០០៛ ផងដែរ និងទេយ្យទាន​ ក្នុង១វត្ត ប្រគេន ជីវរ១លៀង​ អង្ករ៥០Kg​ ទៀនវស្សាវ១គូរ​ ទឹកក្រូច២កេះ​ មី២កេះ ទឹកបរិសុទ្ធ២កេះ​ ទឹកត្រី១យួរ​ ទឹកស៊ីអុីវ១យួរ​។