បើករថយន្តលឿនមិនប្រយត្ន័ជ្រុលបុករះខឿនផ្លូវស្លាកសញ្ញាចរាចរណ៍និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តឆេះសន្ធោសន្ធៅ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនដូចហោះ មិនប្រយត្ន័ វ៉ាជែងគេឯងបួងចង្កូូតមិនទាន់ជ្រុលបុករះខឿនចែកទ្រូងផ្លូវ បង្គោលស្លាកសញ្ញាចរាចរណ៍បាក់២ដើមនិងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើមទៀតធ្វើឲ្យរថយន្ត ឆ្លងចរន្តភ្លើងឆាបឆេះខ្ទិចសល់តែឆ្អឹងដែក គ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវិមានឈ្នះៗកែង និងច្រកចូលសង្កាត់ សំរោងក្រោម ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម
Read More