ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះហាងសំអាងការ អប្សរាភ្នំពេញមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ បាញ់ពន្លត់ ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម)កែងផ្លូវលេខ១៨៤សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីទុសេខ្សែភ្លើងក្នុងបន្ទប់ជាន់ទី៣ទើបបង្កជាអគ្គីភ័យឆាបឆេះកើតឡើងតែម្ដង។ ប្រភពបានបន្តថា ខណៈដែលអគ្គីភ័យកំពុងឆាបឆេះនោះក៏មានមនុស្សចំនួន៤នាក់បានជាប់នៅក្នុងផ្ទះ ធ្វើឲ្យមានការផ្អើលឆោឡោយ៉ាងខ្លាំងសំណាងល្អត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជំនាញ់ជួយសង្គ្រោះទាន់ពេលវេលា តែក្នុងចំណោម៤នាក់នោះមាននារីម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ និង៣នាក់ទៀតរងរបួសស្រាលមិនមានបញ្ហាអ្វីនោះទេ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អន្តរាគមន៍ បាញ់ពន្លត់នោះ
Read More