Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ថៅកែបង់រំលួសរថយន្ត ត្រូវតុលាការចេញដីកាឃុំខ្លួន

ភ្នំពេញ៖​ លោក​ សេង សុភ័ក្រ ថៅកែរកសុី​(ធ្វើនំអត់ម្សៅ)​បង់រំលួស​ រថយន្តនៅល្ងាចថ្ងៃទី២៥ខែមេសា ឆ្នាំ២០​១៩​ ត្រូវបាន​លោក វ៉ាន់ សែនវិសុទ្អ ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងរាជធានីភ្នពេញ បានចេញដីការបង្គាប់ឲ្យខ្លួន ដោយចោទពីបទ «រំលោភលើទំនុកចិត្ត» ដាក់ពន្ធនាគាតរាជធានីភ្នំពេញ ( PJ ) រង់ចាំការជំនុំជម្រះជាក្រោយ។ នេះបើតាមការ​បញ្ជាក់ឲ្យដឹងពីមន្ត្រីសាលាដំបូងរាជធានី​ ភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោកឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានី​ភ្នំណេញ បានចោទប្រកាន់ លើ​ម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ​ ពីបទ«រំលោភលើ​ទំនុកចិត្ត»។

សូមបញ្ជាក់ថា សមត្ថកិច្ចនគបាលនាយក​ដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត​មានឈ្មោះ សេង សុភ័ក្រ មកដល់តុលាការ ហើយដើម្បីប្រគល់ខ្លួនឲ្យតំណាងអយ្យការ​បើកការសាកសួ និងចោទប្រកានតាមផ្លូវច្បាប់ មុនសំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួដើម្បីសម្រេច។

ម្ចាស់ឃ្លាំងលក់រថយន្តយីហោ​ សេងហ៊ួត ប៉ុន្តែមានឈ្មោះ សេង សុភ័ក្រ បានជួលរថយន្តពីការាស់ផ្សេងៗ យកមកបង់រំលួសដល់អតិថិជនដោយហេតុថា មានពាក់ព័ន្ធលើករណីរំលោភសេចក្តីទុកចិត្ត ដែលកំពុងតែផ្ទុះការតវ៉ា ពីអ្នករងគ្រោះមានចំនួន រហូត​ដល់ ១០០ជាងនាក់ ទើបពួកគាត់បានប្រទះឃើញលោក សេង សុភ័ក្រ នាំប្រពន្ធមក​ចូលហាងហូបស៊ុប យ៉ាងព្រងើយ នាំឲ្យបង្ក​ការភ្ញាក់ផ្អើល ទាំងកណ្ដាលថ្ងៃនៅលើផ្លូវ​២៨៩ស្ថិតក្នុងសង្កាត់បឹងកក់១ខណ្ឌទួល​គោក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង១១និង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅហាង ម៉ា ស្ទ័រស៊ូគីស៊ុប ទល់​មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលួសរថយន្តមានយីហោ (សេង ហ៊ួត) ដែលមានទីតាំងផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាន​បង់រំលួសរថយន្ត សេរីទំនើបគ្រប់ប្រភេទ ជូនជនរងគ្រោះ សុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗ មកបង់រំលួសជូនពួកគាត់ ផ្អែកទៅលើថា ឡានដាច់ GPS សូមម្ចាស់រថយន្តដែលបង់រំលួសយកត GPS ជាថ្មី នៅការ៉ាស់របស់គាត់។

ពេលជនរងគ្រោះ យកមកដល់ការ៉ាស់ គាត់​បានបើករថយន្តទៅត GPS បាត់ជាបន្តបន្ទាប់ជាច្រើនគ្រឿង រហូតមកដល់សព្វថ្ងៃនេះ។ ជនរងគ្រោះបានបន្តទៀតថា គាត់ក៏ត្រូវលោក សេង សុភ័ក្រ ឆរបោកដែរ ដោយគាត់បានយករថយន្តព្រុសរបស់គាត់ មកដូរ​សេរីយកហាយឡែនឌឺ ដោយថែមលុយ​ហើយចាំពីទៅបីថ្ងៃ ទើបមកដល់បាត់រហូត​មកដល់ថ្ងៃនេះ។

ក្រោយពីប្រទះឃើញលោក សេង សុភ័ក្រ និងភរិយានៅហាង ម៉ាស្ទ័រ ស៊ូគីស៊ុប មួយ​កន្លែងក៏បានតេហៅគ្នា ដែលជាជនរងគ្រោះ​ ទាំងអស់ មកឡោមព័ទ្ធហាងហើយអញ្ជើញលោក សេង សុភ័ក្រ មកក្រសួងមហាផ្ទៃដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់តែម្តង៕