Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យប្រើថ្នាំញៀនលើសកម្រិតរហូតមានជម្ងឺសសៃប្រសាតចងកស្លាប់ចោលឪពុក​ម្ដាយ​ទាំង​វ័យក្មេង

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំ​ញៀនលើសកំរិត​ និងមានជម្ងឺសសៃប្រសាត​បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក​ បង្កការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង០៧​និង៣០នាទី​យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ

សពជនរងគ្រោះមានឈ្មោះ ភាព ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅផ្ទះគ្មានលេខ ទីតាំងកើតហេតុខាងលើ ។

តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះមានឈ្មោះ ហ៉ឹម លាង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ បានរៀបរាប់​ អួលដើមក៏​ថា​ ​កូនប្រុសគាត់​មុនពេលកើតហេតុ​ រូបគាត់បានដើរចូល​ទៅ​ក្នុងបន្ទប់ទឹកក៏បានឃើញកូនប្រុសគាត់​(ជនរង​គ្រោះ)ឈរក្នុងបន្ទប់ទឹកដោយពុំបើកភ្លើងហើយគាត់ក៏មិនចាប់អារម្មណ៍ ក៏ដើរចូលក្នុងផ្ទះវិញក្រោយមកដោយមានការសង្ស័យគាត់ក៏ដើរទៅមើលម្តងទៀង ពេលនោះគាត់​បាន​បើកភ្លើងស្រាប់តែឃើញកូនប្រុស គាត់​
ចងក​ ដោយយកក្រម៉ាចងភ្ជាប់និងធ្នឹមដំបូល​បន្ទប់ទឹករួចគាត់ក៏រត់មកហៅបងប្អូនឲ្យមកជួយនិងស្រាយក្រម៉ា​យ​កជនរងគ្រោះមកដាក់លើគ្រែដោយធ្វើចលនាជួយសង្គ្រោះតែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។
យោងតាមការសន្និដ្ឋាននិងការធ្វើកោសល្យ​វិច្ឆ័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ (ចងកធ្វើអត្តឃាតពិតប្រាកដមែន) មូលហេតុ ( ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និង មានជម្ងឺសសៃប្រសាទជាប់ខ្លួន )។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕