Tuesday, July 8, 2025
Latest:

Month: February 2019

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ម្នាក់និងបក្ខ​ពួក​ផ្សេងទៀតរត់គេចខ្លួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយប្លន់និងឆក់កាបូបនិងទូរសព្ទ័ដៃយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ​ស្ទឹងមានជ័យ១​ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩និង៣០​នាទីព្រឹកថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៩​ នៅផ្លូវបេតុងខាងក្រោយ​វត្តស្ទឹងមានជ័យភូមិមានជ័យសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ សមត្ថកិច្ចបានអោយដឹងថា​ នៅមុនពេលឃាត់ខ្លួនគឺជនសង្ស័យ​រួមនិងបក្ខពួកមួយក្រុមបានធ្វើសកម្មភាពឆក់យក​ទូរសព្ទ័ដៃមួយគ្រឿងម៉ាកOPPOពីបុរសរត់កង់៣ម្នាក់បានសម្រេច​ បន្ទាប់មកត្រូវកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ​ទី១​ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះនៅ​ ចាន់​ណា​ អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី​ ៕

Read More
សន្តិសុខ​សង្គម

រថយន្តដឹកដីបើកមិនប្រយត្ន័ជ្រុលទៅបុករថភ្លើងខ្ទាតចេញពីផ្លូវសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត

ខេត្តព្រះសីហនុ​៖ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩​ មានរថយន្តមួយគ្រឿង និងរថភ្លើងមួយខ្សែរ សាកកម្លាំងគ្នា នៅចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ធ្វើអោយអ្នកជិះក្នុងរថភ្លើង ស្រែករកពុទ្ធោ ពុទ្ធោគ្រប់គ្នា ។ ហេតុការណ៍ដែលធ្វើអោយដំណើរតាមរថភ្លើង ភយ័ស្លន់ស្លោ អ្នកខ្លះព្រលឹងរត់ចេញទៅសុីប្រលិតអ្នកខ្លះឈរញរ័ដៃជើង ដោយសារតែរថភ្លើងកំពុងធ្វើដំណើរលើផ្លូវដែកធម្មតា ក៏មានរថយន្តដឹកដី មកបុកយ៉ាងពេញទំហឹងធ្វើអោយក្បាល​រថភ្លើងខ្ទាតធ្លាក់ចេញពីផ្លូវ ឯរថយន្តខ្ទាតទៅម្ខាង។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចពន្ធ័ចាប់ក្រុមចោរប្លន់ផ្អើលប្រជាពលរដ្ឋទាំងព្រឹក

ភ្នំពេញ ៖ ​កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការ​នគរបាលរាជធានីភ្នំពេញ​ និងកម្លាំងនគរបាលខណ្ឌមានជ័យឡោមពទ្ធ័ស្ទាក់ចាប់ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមផ្អើលប្រជាពលរដ្ឋ កិច្ចប្រត្តិបត្តការណ៍ខាងលើនេះបានធ្វើឡើង​កាលពីវេលា​ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថាក្រោយប្រត្តិបត្តការជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១៣នាក់(ស្រី៥នាក់)អាវុធខ្លីម៉ាកឡុកចំនួន១​ដើម​ហើយបក្ខពួកដែលនៅសល់កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំពុងតែស្រាវជ្រាវដើម្បីតាមចាប់យកមកផ្តន្ទាទោសបន្តទៀតដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ។ បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួន និងសាកសួនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចជំនាញសម្រេចបំផ្ទុះគ្រាប់បែកកំណត់ម៉ោងដើម្បីបញ្ជៀសគ្រោះថ្នាក់

បន្ទាយមានជ័យ៖ ទីបំផុតនៅវេលាម៉ោងជាង៧និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយដល់មនុស្សនៅកន្លែងកើត​ហេតុ។ គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃដើម្បីកំណត់​ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែកដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០

Read More
ព័ត៌មាន​ជាតិ

នោះ​! ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​លុប​ឈ្មោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ ចេញពី​ក្របខ័ណ្ឌ​កងយោធពលខេមរ​ភូមិន្ទ​

ភ្នំពេញ​៖​ លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​កងយោធពលខេមរ​ភូមិន្ទ​ តាម​សេចក្ដី​ក្រប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។ សម្តេច​តេជោ​ សរសេរ​តាម​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​ នេះ​ថា”នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់​ ។ នេះជាអភិក្រមទី៥គឺការវះកាត់។ ការ​លុប​ឈ្មោះ​ចេញ​ពីក្របខ័ណ្ឌនេះ​ បន្ទាប់​ពី​បែកធ្លាយ​វីដេអូរឿង​លោក​ឧត្តមសេនីយ៍​ត្រី​

Read More
សន្តិសុខ​សង្គម

រោងចក្រផលិតម្ចុល(មកូដុ)ត្រូវអគី្គភ័យលេបត្របាក់អស់ស្ទើទាំងស្រុង

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះរោងចក្រផលិតម្ចុល ( មកូដុ )ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងសង្កាត់​ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ អស់ស្ទើទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកុម្ភះ​ ឆ្នាំ២០១៩។ ​ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ រោងចក្រកើតហេតុខាងលើ​ មិនមានកម្មករធ្វើការនោះទេ ហើយពេលកេីតហេតុគេសង្កេតឃេីញមានផ្សែងហុយ រួមជាមួយអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី២នៅសង្កាត់ទឹកល្អក៣ផ្អេីល​សមត្ថកិច្ច

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២​យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍​ កាលពីវេលា​ម៉ោង​១០យប់​ ថ្ងៃទី៨ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វេងមួយកន្លែង​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ​បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅតែ​ម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

Read More
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទបានសម្រេចជិះទៅបុករថយន្ដត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្វពីសិស្សសាលាប៊ែលធីបានសម្រេចរួចជិះគេចភ្លាត់ស្នៀតទៅបុក​រថយន្ដមួយគ្រឿងបណ្ដាលអោយដួលត្រូវប្រជាពលរដ្ឋចាប់បានព្រួតវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់អោយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ។ . ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង​០១និង២០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅមុខផ្សាអុីខាង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ . ជនសង្ស័យទាំងពីរនាក់មានឈ្មោះ សន ធី ភេទប្រុស អាយុ១៨ឆ្នាំ មានមុរបរជាជាងពីដាន ស្នាក់នៅម្ដុំស្ដុបណូគៀ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូប៉ះធុងដាក់បាំងបង្គោលភ្លើងដួលខ្ទាតចូលក្រោមរថយន្ត​កិនស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖​ បុរសអនិជនខ្មែរអាមេរិចម្នាក់ជិះម៉ូតូប៉ះនិងធុងការ​ពារ​សុវត្ថិភាពដែលអាជ្ញាធរ​ រាជធានីភ្នំពេញដាក់បាំងបង្គោលភ្លើង​បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធន់ធំដឹកសរស​បេតុង​បង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់​យ៉ាងអាណោច​អធម៌ ​  គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវណតព្រីត​ ភូមិទ្រង់មាន់​ ​សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។  សពជនរងគ្រោះមានឈ្មោះ​ សាន​ សុភ័ណ្ឌ​ ភេទប្រុសអាយុ​២៥ឆ្នាំ​ស្នាកនៅបុរីពិភពថ្មី​ ក្បែរវត្តសំរោងអណ្ដែត​ខណ្ឌសែន​សុខ​ ទើបមកពីអារិចបានជិត៣ខែ​ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់​ឯង​ម៉ាក​CLICKI​

Read More
ព័ត៌មាន​ជាតិ

លោកវរសេនីយ៏ឯកជីម សុីថា អធិការខណ្ឌដង្កោចុះចែកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃសុក្រ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសក រាជ ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩  លោក វរសេនីយ៏ឯកជីម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំលោកនាយផ្នែកអត្តសញ្ញាណកម្ម លោកនាយប៉ុស្តិ៍ស្ពានថ្ម លោកចៅសង្កាត់រង រួមជាមួយមន្រ្តីប៉ុស្តិ៍ មេភូមិ បានចុះចែកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ

Read More