Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទបានសម្រេចជិះទៅបុករថយន្ដត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្វពីសិស្សសាលាប៊ែលធីបានសម្រេចរួចជិះគេចភ្លាត់ស្នៀតទៅបុក​រថយន្ដមួយគ្រឿងបណ្ដាលអោយដួលត្រូវប្រជាពលរដ្ឋចាប់បានព្រួតវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់អោយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ។
. ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង​០១និង២០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅមុខផ្សាអុីខាង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

. ជនសង្ស័យទាំងពីរនាក់មានឈ្មោះ សន ធី ភេទប្រុស អាយុ១៨ឆ្នាំ មានមុរបរជាជាងពីដាន ស្នាក់នៅម្ដុំស្ដុបណូគៀ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ និងម្នាក់ទៀតឈ្មោះ ចិន វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរចុងភៅហាងស្នាក់​នៅជិតស្តុបចំកាមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។

. បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុន​ពេលកើតហេតុខ្លួនបានជិះម៉ូតូចេញពីផ្ទះនៅម្ដុំទួលពង្រដើម្បីទៅរៀននៅសាលាប៊ែលធីច្រមុះជ្រូកស្ទឹងមាន។ ប្រភពបាន​បន្តថា ខណៈដែលជិះមកដល់ចំណុចកើតហេតុពេលដែល​កំពុងនិយាយទូរស័ព្វក៏ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៧ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1K-0121 មកក្បែរនិងធ្វើសកម្មភាពឆក់ទូរស័ព្វរបស់ខ្លួនរួចព្យាយាមជិះគេចខ្លួន តែសំណាងអាក្រក់ក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតបណ្ដាលអោយដួលទើបផ្អើលដល់ប្រជាពលរដ្ឋចាប់បានទាំងពីរនាក់វាយម្នាក់ហើយ​វាយមួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

. ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តអនុវត្តន៍តាមនិតិវិធីច្បាប់ ចំណែកទូរស័ព្ទជនរងគ្រោះសមត្ថកិច្ចធ្វើការប្រគល់ជូនជន​រងគ្រោះវិញ៕

ចែករំលែកអត្ថបទ