សន្តិសុខ​សង្គម

រថយន្តដឹកដីបើកមិនប្រយត្ន័ជ្រុលទៅបុករថភ្លើងខ្ទាតចេញពីផ្លូវសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត

ខេត្តព្រះសីហនុ​៖ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩​ មានរថយន្តមួយគ្រឿង និងរថភ្លើងមួយខ្សែរ សាកកម្លាំងគ្នា នៅចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ធ្វើអោយអ្នកជិះក្នុងរថភ្លើង ស្រែករកពុទ្ធោ ពុទ្ធោគ្រប់គ្នា ។

ហេតុការណ៍ដែលធ្វើអោយដំណើរតាមរថភ្លើង ភយ័ស្លន់ស្លោ អ្នកខ្លះព្រលឹងរត់ចេញទៅសុីប្រលិតអ្នកខ្លះឈរញរ័ដៃជើង ដោយសារតែរថភ្លើងកំពុងធ្វើដំណើរលើផ្លូវដែកធម្មតា ក៏មានរថយន្តដឹកដី មកបុកយ៉ាងពេញទំហឹងធ្វើអោយក្បាល​រថភ្លើងខ្ទាតធ្លាក់ចេញពីផ្លូវ ឯរថយន្តខ្ទាតទៅម្ខាង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តបែនដឹកដីម៉ាក ហុីយ៉ាន់ដាយ យុីឌុប ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ អ្នកបើកបរ ដោយបុរសម្នាក់​មិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុរត់គេចខ្លួនបាត់ បានបើកក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានបុកជាមួយរថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បណ្ដាលអោយក្បាលរថភ្លើងធ្លាក់ចេញពីលើផ្លូវដែក ហើយរថយន្តធ្លាក់ខ្ទាតទៅម្ខាង ប៉ុន្តែជាបុណ្យកុសល មិនបង្កអោយមានគ្រោះថ្នាក់ដល់នរណាឡើយ រួមទាំងអ្នកធ្វើដំណើរក្នុងរថភ្លើង៕

ចែករំលែកអត្ថបទ