Tuesday, July 8, 2025
Latest:

Month: January 2019

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ពេទ្យអន្តអន្តរជាតិ វុិចតូរៀ ឃុំខ្លួនអ្នកជម្ងឺទុក ក្រោយពីវះកាត់​ហើយទាថ្លៃកប់ពពក

ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅឯមន្ទីរពេទ្យវុិចតូរៀ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈខាងមន្ទីរពេទ្យបានចាក់សោបិទទ្វារមិនអនុញ្ញាតឲ្យអតិថិជន(អ្នកជម្ងឺ)ចេញពីបន្ទាប់ ហើយខាងអ្នកអតិថិជនមិនមានលុយបង់គ្រប់ចំនួន។ យោងតាមការបញ្ជាក់របស់ស្ត្រីម្នាក់ដែលអះអាងថាជា​សាច់ញាតិបានឲ្យដឹងថា ដំបូងឡើយប្អូនស្រីរបស់ខ្លួនបានឃើញតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា ការពិនិត្យជំងឺនៅ មន្ទីរពេទ្យវិុចតូរៀមិនយកប្រាក់ទើបសម្រេចចិត្តទៅពិនិត្យ។ លុះទៅដល់មន្ទីរពេទ្យបានពិនិត្យរួចឃើញថា មានជំងឺគីសដៃស្បូន ទើបពេទ្យក៏បានជំរុញឲ្យវះកាត់បើពុំនោះទេនិងស្លាប់,

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់និងវត្ថុតាងជាច្រើន

ភ្នំពេញ៖ បុរសម្នាក់ ជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រមាញ់ក្នុងករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការឃាត់ខ្លួន ជាក់ស្តែងជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុច ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមអធិការនគរបាលខណ្ឌឬស្សីកែវ លោកវរៈសេនីយ៍ទោ គល់ យី

Read More
សន្តិសុខ​សង្គម

ក្មេងសិស្សសាលាជិត២០០នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់សង្ស័យពុលអាហារ

បន្ទាយមានជ័៖ សិស្សចំនួន១៤២នាក់រៀននៅ សាលា បឋមសិក្សាប៉ោយសំរោង ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកស្រុកដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពី ពួកគេមានអាគារៈទន់ដៃជើង ក្អួតចង្អោរ និងឈឺពោះខ្លាំង សង្ស័យថា ពុលអាហារ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨៖១២នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយ សំរោង ឃុំព្រះនេត្រព្រះ

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍,

Read More
សន្តិសុខ​សង្គម

គ្រាន់តែផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងត្រូវបុគ្គលិកព្រួតវាយរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកសុីមួយកន្លែងដែលមានយីហោ ភ្នំពេញសាច់អាំង PPQ នាំគ្នាព្រួតវាយដោយប្រើសោរច្រវ៉ាក់និងកែវស្រាបណ្ដាលអោយរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាន ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុី យីហោ ភ្នំពេញសាច់អាំងPPQ តាមបណ្ដោយផ្លូវលេខ១៣៦ ផ្សាយកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកសុីក្នុងហាងនេះជាច្រើនសារហើយ ហើយក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះក៏មានម្នាក់ជាបុគ្គលិកក្នុងហាងនេះដែរ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន១៣កញ្ចប់និងជញ្ជីងថ្លឹង១

ភ្នំពេញ៖​ នគរបាលខណ្ឌដូនពេញស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀន​១៣កញ្ចប់ជញ្ជីងថ្លឹងរួមទាំងវត្ថុតាងមួយចំនួនទៀតកាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៩​ ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ។ សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លុច​ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ វត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់​ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍ប្រើប្រាស់មួយចំនួននិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់និងថ្នាំញៀនមួយចំនួនធំត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាន

កំពង់ឆ្នាំង៖​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់​ឆ្នាំង​និងកម្លាំងនគរបាលស្រុកបរិបូណ៌ សហការជាមួយកងរាជអាវុធហត្ថ ស្រុកបរិបូរណ៍ ក្រោមការបញ្ជាដឹកនាំពីលោក ព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ និង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី១០ខែមករាឆ្នាំ២០១៩បានចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែង ចំណុចផ្ទះឈ្មោះ ហែម ចាន់ថន ភេទស្រី អាយុ​៥៩ឆ្នាំ

Read More
សន្តិសុខ​សង្គម

កូនស្រីថៅកែលក់ត្បូងនិងគ្រឿងអលង្ការចង.ក​សម្លាប់ខ្លួនក្នុងផ្ទះភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ នារីម្នាក់ជាកូនថៅកែលក់ត្បូងនិងគ្រឿងអលង្ការ ចង.កសម្លាប់​ខ្លួនក្នុងផ្ទះដោយមិនដឹង​មូលហេតុ​ បង្កការណ៍​ភ្ញាក់​ផ្អើលកាល​ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ នារីរងគ្រោះមានឈ្មោះ អៀន រ័ត្នឆវី អាយុ២៨ ឆ្នាំមុខរបរ  បុគ្គលិកសាលារៀនឯកជន ស្នាក់នៅផ្ទះកើតហេតុ​ ។  បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅវេលា​ម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៩

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំគ្រវី ១២៥០ដប

កំពង់ឆ្នាំង៖ កម្លាំងការិយាល័យជំនាញស្នងការខេត្តកំពង់ឆ្នាំង ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកចំនួន៥០ប្រអប់ស្មើនឹង ១២៥០ដប កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនដែលកម្លាំងជំនាញ ស្នងការខេត្តបង្ក្រាបបាន ជាប្រភេទថ្នាំទឹក ថ្នាំសប្បាយ គ្រវី

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនផ្កាយ១និងនគរបាល៥នាក់រួចដោះលែងវិញភ្លាមៗ

ភ្នំពេញ៖ ប្រភពព័ត៌មានមួយចំនួនបានអោយដឹងថា មានករណី តម្រួតបទបញ្ជាចាប់ខ្លួន មន្រ្តីនគរបាល ប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយ១ម្នាក់ផងដែរ ដែលត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុ ច្បាស់លាស់។ យ៉ាងណាក៏ដោយតាមពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ

Read More