សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូ៣០ម៉ែត ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ ម៉ី ស៊ុនហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
Read More