Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចគ្មានសល់

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចគ្មានសល់ ៖ គ្រោះអគ្គីភ័យនេះបានកើតឡើងកាល ពីវេលាម៉ោង០៣និង៤០នាទីទាបភ្លឺ ចូលថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨នៅចំនុចភូមិបីម៉ែត្រ ឃុំទួលស្នល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

លោកអធិការស្រុកក្រូចឆ្មាបានឲ្យដឹងថា ម្ចាស់ផ្ទះរង គ្រោះមាន ឈ្មោះ លូង កេង ភេទស្រី អាយុ ៨១ ឆ្នាំ ចំណែកផ្ទះខូចខាតមានទំហំ ៦,៧ x ១២ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋលោកបាន បញ្ជាកម្លាំងអន្តរាគមន៍ និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះទៅដល់គោលដៅ និងសុំការចុះជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យក្រុងសួង និងស្រុកត្បូងឃ្មុំ ។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យស្រុកក្រូចឆ្មារ ,ត្បូងឃ្មុំ និងក្រុងសួង ទើបបាញ់រលត់ ។

បើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះមានឈ្មោះ លូង កេង មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ផ្ទុះសេខ្សែភ្លើង) ខណៈពេលដែលគាត់បើកភ្លើងអំពូលទុកចោល ហើយ ទៅសំរាក នៅផ្ទះមួយទៀតជាមួយកូនគាត់។ ដោយឡែកសម្ភរៈខូចខាត៖ ផ្ទះ១ខ្នងឆេះអស់ទាំងស្រុង បាត់បង់លុយ ២០០០$, ខ្សែករផ្លាកទីន៨ជី, និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ។

ចុងក្រោយលោក អធិការបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះអគ្គីភ័យដែលអាចកើតមានជាពិសេសចរន្តអគ្គីសនី នេះតែម្ដងបើមិននៅផ្ទះត្រូវបិតបារ៉ែតភ្លើង ៕