ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់បន្ទាប់ពីបង្កគ្រោះចរាចរណ៍ដកកាំភ្លើងខ្លីវៃក្បាលជនរងគ្រោះហូរឈាមពេញមុខ
ភ្នំពេញ ៖ មន្ត្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូបុកគេហើយដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ ៖ ហេតុការណ៍ នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃ២៣ខែតុលាឆ្នាំ២០១៨ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ត្រង់ចំណុចស្ពានអាកាស៧មករាស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនបង្ក ដែលគេ ស្គាល់ថាជានគរបាលប្រធានផ្នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៦) បានជិះម៉ូតូមួយគ្រឿងម៉ាកHonda PCX ពាក់ស្លាកលេខភ្នំពេញ1FY-7117 ពណ៌ខ្មៅធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកHonda dream
Read More