Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចក្រុងសៀមរាបបង្ហាញមុខក្រុមជនសង្ស័យជួញដូរគ្រឿងញៀន៩នាក់

សៀមរាប៖ នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ សមត្ថកិច្ចក្រុងសៀមរាប បានបង្ហាញមុខក្រុមជន សង្ស័យប្រុសស្រីជាមុខសញ្ញាជួញដូរចែកចាយគ្រឿង ញៀន និងប្រើប្រាស់ អាវុធខុស ច្បាប់ ដែល កម្លាំងសម្ថកិច្ចព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ក្រុងសៀមរាប សហការណ៍ជាមួយកម្លាំង នគរបាលការិយាព្រហ្មទណ្ឌកម្រិតស្រាលនិងការកំលាំង នគរ បាលការពារនិងអន្តរាគមន៍នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាបធ្វើការបង្រ្កាបបានកាល ពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ខែតុលា នៅចំណុច ភូមិស្វាយដង្គំក្រុង និងខេត្តសៀមរាប ។

ជនសង្ស័យប្រុសស្រីទាំង៩នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖-ទី១ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប
ទី២’ឈ្មោះហ៉ីង សុខផាន់ណា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិលក្រុងសៀមរាប
ទី៣/ឈ្មោះបេ គឹមសុង ភេទប្រុសអាយុ១៨ ឆ្នាំស្នាក់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
ទី៤/ឈ្មោះ វណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ
ស្នាក់នៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គុំក្រុងសៀមរាប
ទី៥/ ឈ្មោះម៉ាន់ គឹមរី ភេទប្រុសភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ទី៦/ ឈ្មោះខា ប៉ក់ ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិតាគង់សង្កាត់សំបួរក្រុងសៀមរាប
ទី៧/ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គុំក្រុងសៀមរាប
ទី៨/ឈ្មោះ ស្រី ណារី ភេទស្រី អាយុ ២១ឆ្នាំស្នាក់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
ទី៩/ឈ្មោះ ព្រហ្ម គីរីតនះសម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
វត្ថុតាងដកហូតរួមមាន៖-រថយន្តម៉ាកកាមរីបាឡែន ០១គ្រឿង – ម៉ូតូ៣គ្រឿង- កាំភ្លើងអាកា៤៧មួយដើម បង់ដាក់គ្រាប់០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់- ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច-ដាវ/កាំបិត/បំពង់ទិប ធ្វើដែកជាច្រើនដើមទូរស័ព្ទ១១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៩នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ