Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១៤កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់១នាកលរួមនិងថ្នាំញៀន១៤ កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិចាក់អង្រែរលើធ្វើការឃាត់ខ្លួន កាលវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី ២៣ខែ តុលាឆ្នាំ ២០១៨ ចំណុចសំណង់មិនរៀបរយ ផ្លូវ ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុខ សំណាង ហៅ ផ្លយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ

បើតាមសម្ដីលោក អ៊ុំ រតនា នាយប៉ុស្តិនគរបាលចាក់ អង្រែលើបានអោយដឹងថា ដោយមានការបញ្ជារផ្ទាល់ពីលោកវរសេនីយ៏ឯកតេងស៊ីណូអធិការខណ្ឌមានជយ័ បានដាក់បទបញ្ជាអោយកម្លាំងនគរបាលប៉ុស្តិ៍ចាក់ អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យកំពង់តែឈចែកចាយថ្នាំញៀន ដោយមានការសង្ស័យបានឃាត់ខ្លួនឆែកឆេក៏បានឃើញថ្នាំញៀនក្រាមពណ៍សថ្លាចំនួន ១៤ កញ្ចប់ថង់តូច នៅជាប់និងខ្លួននិងបានយកមកសួរនាំនៅប៉ុស្តិចាក់អង្រែរលើ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១៤កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿងចាត់តាមនីតិវិធី ៕

ចែករំលែកអត្ថបទ