ភ្នំពេញ៖ ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ដែលជាសិស្សវិទ្យាលយ័ទួលអំពិលត្រូវបានជនមិនស្គាល់មុខចាប់យកចូលឡាន ដឹកយកទៅបង្ខាំងទុកនៅក្នុងផ្ទះមួយកន្លែងមិនចាំទីតាំងច្បាស់លាស់ អស់រយៈពេល៣ថ្ងៃទើបនាង លួចរត់គេចខ្លួនរួចពីចង្កូមបីសាច បើតាមឪពុកបង្កើតយុវតីរងគ្រោះបានបង្ហើបអោយដឹងថាកូនស្រីរបស់គាត់មានឈ្មោះស៊ុមណាវិនអាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃវិទ្យាលយ័ទួលអំពិលស្នាក់នៅភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោរាជធានី ភ្នំពេញកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ ម៉ោងប្រហែលជា៣ ៖២០នាទីរសៀលបានចេញពីផ្ទះដោយ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO 9927ទៅរៀនគួរក៏ត្រូវបានក្រុមជនសង្ស័យចាប់ញាត់ក្នុងរថយន្តយកទៅ បាត់ លុះដល់ថ្ងៃទី៤ខែសីហាវេលាម៉ោង១១ជាងក៏បាន ទទួលទូរសព្ទ័ពីកូនស្រីរបស់គាត់ដោយនិយាយបានតែ ២ទៅ៣មាត់ស្រែកអោយគាត់ជួយស្រាប់តែទូរសព្ទ័ បានកាត់ផ្តាច់ប្រពន្ធ័ទៅវិញតេលែងចូល។ ហើយរូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃសនិងអាវុធហត្ថខណ្ឌចំការមនអោយជួយអន្តរាគមន៏។ លុះដល់ល្ងាចថ្ងៃទី៥ខែសីហាវេលាម៉ោង៦ជាងគាត់ក៏បានទទួលទូរសព្ទ័តេចូលម្ដងទៀតស្រាប់តែឮសម្លេងកូនស្រីរបស់គាត់ថាអោយគាត់មកទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២រូបគាត់មានអារម្មណ៏ត្រេកអរ យ៉ាងខ្លាំងហើយក៏បានចេញទៅដឹកកូនស្រីត្រលប់មកផ្ទះវិញខណះពេលបានជួបកូនស្រីឃើញសភាពកូនទន់ខ្សោយនិយាយលែងចង់រួចដោយមានអាការះអស់កំលាំងទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើត។ ពេលដែលគាត់សួថាមានរឿងអីកើតឡើងចំពោះកូន
Read More