Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យអាសូ ស្ត្រីម្នាក់ត្រូវកង់រថយន្តដាក់វិលទៅបុក ស្លាប់ចោលកូន២នាក់ឲ្យនៅកំព្រា…

ត្បូងឃ្មុំ៖ ស្ដ្រីម្នាក់ត្រូវកង់រថយន្តបុកស្លាប់ដោយមិន ដឹងខ្លួនចោលកូន២នាក់ឲ្យនៅកំព្រា
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ ២០១៨ នៅចំណុចភូមិស្អំឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ស្ដ្រីរងគ្រោះ មានឈ្មោះ ប៉ុក អាយុ៤២ឆ្នាំមានទីលំនៅផ្ទះកើតហេតុ មានកូន២នាក់នៅក្នុងបន្ទុក ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យថា នៅមុនពេលកើតហេតុគឺរថយន្តដឹកទំនិញ ប្រភទ (យីឌុប) បើកតាមបណ្ដោយផ្លូវជាតិលេខ៧ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ថេយន្ត បានដាច់កង់ចេញពីប៉ុង ហើយកង់ រថយន្តបានវិលចូលទៅក្នុងផ្ទះជនរងគ្រោះបណ្ដាលឲ្យ បុកស្ដ្រីរងគ្រោះពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរួចបន្តបុក ម៉ូតូ២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ ។
ប្រភពបានបន្តថារថយន្តបង្កប្រភេទយីឌុប ក្បាលពណ៌ពងមាន់ ពាក់ស្លាកលេខភ្នំពេញ3B-2335 ដែលគេស្គាល់ថាជារថយន្តដឹកជញ្ជួនរបស់លោក ហាក់ ម៉ៅផ្កាយបីយោធា ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក វាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សា ទុកនៅអធិការស្រុករងចាំដោះស្រាយតាមច្បាប់ និងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកធ្វើ បុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ