Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១២កញ្ចប់

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ ល្បាត​ក្នុង​មូលដ្ឋាន​ ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​ឆែក ឆេរ​រកឃើញនូវ​សារធាតុ​ញៀន​១២កញ្ចប់
ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលា ម៉ោង១០និង​៣០នាទី​ព្រឹកថ្ងៃ​៥​ ខែ​សីហា​ ឆ្នាំ​២០១៨​ ជិត​ផ្សារ​ដី​ថ្មី​ ផ្លូវ​លំ​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ ពៅ​ សាឡុត​ ភេទប្រុស​ អាយុ២០ឆ្នាំមុខរបរមិនពិត ប្រាកដស្នាក់នៅភូមិដីថ្មី​ សង្កាត់ស្ទឹងមានជ័យ​៣​

​លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ បានអោយ​ដឹង​ថា​ មុននិង​ឈាន​ទៅការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើកម្លាំងសមត្ថកិច្ច​របស់​លោក​ ព្រមទាំង​រូប​លោកផ្ទាល់​ បាន​ធ្វើ​ការ​ ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​ បទល្មើស​ ផ្សេង​ៗខណះ​មកដល់​ចំនុចកើត ហេតុ ក៍ស្រាប់​តែ​ប្រទះ​ឃើញ​ ជនសង្ស័យ​ ឈ​ រ៉េរានៅតាម​ផ្លូវ​ ដោយ​មាន​ការ​សង្ស័យ​ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​ បានឃាត់​ខ្លួន​ សាកសួរ​ព្រមទាំង​ធ្វើ​ការ​ឆែកឆេរ​ ស្រាប់​តែ​រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១២កញ្ចប់តូច​ ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ខ្លួន​ ក៏បានឃាត់និងនាំយកមកធ្វើការសាកសួរ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​​បានសារភាពថា​ ថ្នាំញៀន​នេះ​រូបគេទិញពី​ម្នាក់​មិនស្គាល់ឈ្មោះគោល បំណង​ យកលក់​បន្ត​ ។

បច្ចុប្បន្នជនសង្ស័យ​រួមទាំង​វត្ថុតាងត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​បញ្ជួនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ច្បាប់​ ៕

ចែករំលែកអត្ថបទ